បរទេស៖ កាលពីថ្មីៗនេះ តារាបង្ហាញម៉ូត Sahara Ray ដែលធ្លាប់ជាសង្សារចាស់របស់ Justin Bieber នៅក្នុងឆ្នាំ២០១៦ បានបង្ហាញសម្រស់ដ៏ស្អាត ជាពិសេសគឺត្រង់មាត់ដែលមិនមានលក្ខណៈ រីកធំដូចទា ដូចជាកាលប៉ុន្មានឆ្នាំមុន សោះឡើយ។

ដោយឡែក កាលពីប៉ុន្មានឆ្នាំកន្លងផុតទៅ តារាស្រីវ័យ២៧ឆ្នាំរូបនេះ បានបង្ហោះរូបក្នុងបណ្តាញសង្គម Instagram ដោយបង្ហាញសម្រស់ដ៏ស្រស់ស្អាតប្រិមប្រិយប៉ុន្តែមាត់រាងហើមដូចឃ្មុំទិច ត្រង់បបូរមាត់ខាងលើ ដោយកញ្ញាបានប្រាប់អ្នកគាំទ្រថារបួសនេះគឺដោយសារត្រូវសុនខខាំ ប៉ុន្តែនៅដើមខែ នេះកញ្ញាក៏បានសម្រេចចិត្តបង្ហាញរូបភាពខ្លួនម្តងទៀត ដោយលើកនេះ គឺមិនមានស្នាមរបួសឬ សម្លាកសេសសល់ត្រង់ចំណុចដែលធ្លាប់របួសអីបន្តិចសោះឡើយ គឺអាចនិយាយបានថាសម្រស់ស្អាតរបស់កញ្ញាគឺវិលត្រឡប់មកវិញដូចដើមវិញផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីបានឃើញដូច្នេះរួចមក អ្នកគាំទ្រក៏បានឆ្ងល់ថាគ្រាន់តែសុនខខាំសោះម៉្តេចក៏រីកប៉ោងស្គុលមើលតែឃ្មុំទិចអញ្ចឹង ហើយត្រង់ចំណុចរបួសវិញឃើញតែរបួសមួយចំណុចតែប៉ុណ្ណោះ ដោយហ្វេនមួយចំនួនដូចជាមិនសូវជឿនៅការបកស្រាយនេះឡើយ ដោយពួកគេបានយល់ឃើញថាតារាម្នាក់នេះបានកែកុនត្រង់ចំណុចមាត់បន្ថែម៕

សូមចូលទស្សនារូបភាពខាងក្រោម៖

Sahara Ray (កាលពិមិនទាន់សុនខខាំ)
Sahara Ray (កាលពិមិនទាន់សុនខខាំ)
Sahara Ray (កាលពិមិនទាន់សុនខខាំ)
Sahara Ray (ក្រោយពីត្រូវសុខនខាំថ្មីៗ)
Sahara Ray (ក្រោយពីត្រូវសុខនខាំថ្មីៗ)
Sahara Ray (ជាពីរបួស)  ពេលបច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]