បរទេស៖ អង្គការណាសាបាននិយាយថា ខ្លួនបានដាំឆៃថាវក្រហមបានដោយជោគជ័យ នៅលើស្ថានីយអវកាសអន្តរជាតិ (ISS)។ គម្រោងដែលទទួលបានជោគជ័យនេះ បានចាប់ផ្តើមកាលពីខែមុននៅពេលដែលអ្នកស្រាវជ្រាវអាចដាំបានឆៃថាវក្រហម6ដើម នៅលើលំហអាកាស។ នេះគឺជាដំណឹងដ៏អស្ចារ្យមួយសម្រាប់អ្នកវិទ្យាសាស្ត្រដទៃទៀតដែលព្យាយាមដាំបន្លែ និងផ្លែឈើនៅក្នុងបរិស្ថានដែលមានកម្រិតទំនាញផែនដីទាប។
អង្គការណាសាគ្រោងបញ្ជូនឆៃថាវក្រហមទាំងនេះ ត្រឡប់មកផែនដីវិញនៅឆ្នាំ2021 តាមរយៈ SpaceX។ គុណសម្បត្តិនៃការខំប្រឹងប្រែងនេះគឺត្រូវអរគុណដល់អវកាសយានិកណាសា Kate Rubins ដែលអាចប្រមូលផលឆៃថាវក្រហមទាំងនេះបាននៅទីអវកាស ដោយដាំវានៅក្នុងទីជម្រករុក្ខជាតិកម្រិតខ្ពស់ (Advanced Plant Habitat) នៅលើ ISS។ គេត្រូវចំណាយពេល27ថ្ងៃដើម្បីដាំវាបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការដាំដុះនៅក្នុងលំហគឺជាការងារដ៏ហ្មត់ចត់មួយ។ ជាធម្មតាអវកាសយានិកពឹងផ្អែកលើអាហារដែលបានត្រៀមទុកជាមុន និងអាហារកកសម្រាប់ទ្រទ្រង់ខណៈពេលដែលនៅលើអវកាស។ ប៉ុន្តែបើសិនជាការធ្វើដំណើរមានរយៈពេលវែង សុខភាពរបស់ក្រុមអវកាសយានិកប្រាកដជាចុះខ្សោយដោយកង្វះសារធាតុចិញ្ចឹមមិនខានទេ ដូច្នេះដើម្បីជួយសម្រួលដល់ការផ្គត់ផ្គង់បន្លែ ISS មានប្រព័ន្ធផលិតបន្លែផ្ទាល់ខ្លួនដែលដាំនៅក្នុងបរិស្ថានដែលមិនមានទំនាញផែនដី ដែលអង្គការណាសាហៅវាថា “microgravity”។
ខាងក្រោមនេះអ្នកអាចចូលមើលវីដេអូ time-lapse នៃការដាំដុះឆៃថាវនេះបាន។
នៅក្នុងមន្ទីរពិសោធន៍ ISS អ្នកស្រាវជ្រាវពឹងផ្អែកលើភ្លើង LEDs ដើម្បីជួយរុក្ខជាតិឱ្យលូតលាស់។ បន្ទប់សម្រាប់ការដាំដុះពិសេសនេះមានពន្លឺភ្លើងពណ៌ក្រហមស្វាយ (magenta) ដែលមានអត្ថប្រយោជន៍ចំពោះរុក្ខជាតិ ដោយសារតែពួកវាត្រូវការរលកពន្លឺពណ៌ក្រហម និងខៀវសម្រាប់ការទ្រទ្រង់ជីវិត។
រហូតមកដល់ពេលនេះអង្គការណាសាបាននិយាយថា ISS បានដាំសាឡាត់បីប្រភេទរួចមកហើយរួមមាន ស្ពៃបូកគោ ស្ពៃមីហ្សូណាជប៉ុន ខាត់ណាក្រហម និងផ្កា zinnia។ ហើយចុងក្រោយការដាំបានឆៃថាវក្រហមនេះ គឺធ្វើឱ្យជម្រើសក្នុងការញុំារបស់អវកាសយានិកមានកាន់តែច្រើន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]