ចិន៖ តារាស្រីជួបមុខលំដាប់ A នាង Yang Mi ទទួលបានការកោតសរសើរ ពីអ្នកលេងបណ្តាញសង្គមចិនជាមួយការបង្ហោះរូបភាព ជាមួយស្ទាយ៍ប៉ុន្មានប្លង់ ដែលតារាស្រីរូបនេះ បានផ្ញើរសារ ទៅកាន់អ្នកគាំទ្ររបស់ខ្លួន សម្រាប់លាឆ្នាំចាស់ ចូលឆ្នាំថ្មី។

ជាក់ស្តែងតារាស្រី​ មេម៉ាយក្តៅស្រួលរូបនេះ បានបង្ហោះរូប ប៉ុន្មានសន្លឹក នៅលើបណ្តាញសង្គមយក្ស Weibo នៅលើគណនីផ្ទាល់របស់នាង ដោយបានរៀបរាប់ ផ្ញើរសារទៅកាន់អ្នកគាំទ្ររបស់ខ្លួន ដែលបានរៀបរាប់ថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Yang Mi

អ្វីដែលពិសេសនោះ មហាជន បានចាប់អារម្មណ៍ទៅ តារាស្រីរូបនេះ បានបង្ហាញជើងវែង ដ៏សែនរលោង និងស្រលូនទៅកាន់អ្នកគាំទ្រ ជាមួយស្ទាយ៍ ខោខ្លី អមជាមួយអាវសាច់ក្រណាត់ បានធ្វើរូបនាងកាន់តែលេចធ្លោតែម្តង ។ មិនត្រឹមតែប៉ុណ្ណឹងទេ អ្នកម៉ាក់កូនមួយរូបនេះ បានពាក់ស្បែកជើងផ្ទាត់ ដែលបានធ្វើឲ្យមួយប្លង់នេះ កាន់តែទាក់ទាញថែមមួយកម្រិតទៀត។

យ៉ាងណាមិញ នេះមិនមែនលើកទីមួយនោះទេ ដែលតារាស្រីរូបនេះ បានធ្វើឲ្យអ្នកនិយមលេងអ៉ីនធើណែតចិន កោតសរសើរជើងដ៏ស្អាត ព្រោះជារឿយៗ ជើងរបស់នាងតែងតែគេលើកយកមកធ្វើប្រធានបទ នៅពេលដែល Yang Mi បានបង្ហាញមិនថា នៅលើកម្រាលព្រំក្រហម ក៏ដូចជា នៅព្រលានយន្តហោះ ជាមួយស្ទីលបែបប្លែក រសនិយមរបស់នាងដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Yang Mi
Yang Mi
Yang Mi
រូបចុងក្រោយរបស់ Yang Mi បង្ហាញជើង
 រូបចុងក្រោយរបស់ Yang Mi បង្ហាញជើង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]