កូរ៉េខាងត្បូង ៖ ជាការពិតណាស់ វិស័យ Kpop ពិតជារីកចម្រើនយ៉ាងខ្លាំង ដែលមានការល្បីល្បាញទូទាំងពិភពលោកមិនថា នៅអាស៊ី ឬអឺរ៉ុប ហេតុដូចនេះហើយមានន័យថា អ្នកគាំទ្ររបស់ពួកគេមាននៅគ្រប់ទីកន្លែង ។
ទន្ទឹមនឹងនេះ វិស័យនេះកាន់តែរីកស្គុះស្គាយឡើងនាពេលបច្ចុប្បន្ននេះ ហើយជាក់ស្តែងអ្នកដែលគាំទ្រវិស័យនេះភាគច្រើន អាចនឹងយល់ពីគ្នាបានឆាប់រហ័យ និងមានភាពស្រដៀងគ្នាច្រើន ស្របពេលដែលអ្នកដែលមិនមែនជាអ្នកគាំទ្រ មិនយល់ឡើយ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែទោះជាយ៉ាងណា បើអាច ដាច់ខាតសូមកុំនិយាយរឿងទាំង ៨ នេះ ចំពោះហ្វេន Kpop ឲ្យសោះ ដូចជា៖
១. ហេតុអ្វីបានជាអ្នកស្តាប់បទចម្រៀង Kpop ទាំងដែលអ្នកមិនចេះភាសាកូរ៉េមួយម៉ាត់ផង?
អ្នកដែលមិនមែនជាហ្វេន Kpop ភាគច្រើនពិតជាមិនយល់សោះថា អ្នកដែលមិនចេះភាសាកូរ៉េ មួយម៉ាត់សោះអាចរីករាយជាមួយនឹងបទ Kpop បានយ៉ាងម៉េច? ប៉ុន្តែចំណុចនេះ មានតែអ្នកគាំទ្រទើបអាចយល់បាន ពួកគេជឿជាក់ថាតន្ត្រីជាភាសាសកល ដែលមានន័យថាទោះជាមិនចេះភាសានោះ ក៏នៅតែអាចរីករាយនឹងបទចម្រៀងនោះបាន ។
២. មិនគួរនិយាយថា “តារាប្រុសម្នាក់នេះមុខដូចស្រី! ឬ តារាស្រីម្នាក់នេះមុខដូចប្រុស!”
ពួកគេតែងតែនិយាយបែបនេះ ព្រោះភាគច្រើនពួកគេសង្កេតឃើញតារាទាំងនោះភាគច្រើន តែងខ្លួនCute ជាពិសេសការ Make up ឧទាហរណ៍ជាក់ស្តែងតារាប្រុស Kpop ភាគច្រើនមិនមានពុកមាត់នោះទេ ហើយថែមទាំងផ្លាស់ប្តូរពណ៍សក់របស់ពួកគេទៅជាពណ៍ក្រហម ឬផ្កាឈូកជាដើម ហើយតារាស្រីខ្លះទៀតក៏បានតុបតែងខ្លួនប្រុសផងដែរ ។
៣. មិនគួរសន្មត់ថា តារាៗទាំងសុទ្ធតតែវះកាត់កែសម្ជស្សនោះទេ!
ពិតណាស់តារាៗមួយចំនួនសុទ្ធតែមានជំនួយពីការកែសម្ជស្ស តែវាមិនខុសឡើយព្រោះពួកគេជាតារា ប្រាកដជាត្រូវការសម្រស់ស្រស់ស្អាតដូចមនុស្សទូទៅដែរ ប៉ុន្តែមិនមែនមានន័យថា គ្រប់ តារាទាំងអស់សុទ្ធតែកែសម្រស់ទេ ព្រោះ Idol ខ្លះមានរូបរាង និងមុខមាត់ស្រស់ស្អាតតាំងពីកំណើតមកម្លេះ ជាក់ស្តែងដូចជា V ជាដើម ។
៤. មិនគួរនិយាយថា “អ្នកមិនគួរចំណាយលុយទៅទិញ Album ឬ សំបុត្រConcert និងសម្ភារៈផ្សេងៗទាក់ទងនឹងពួកគេនោះទេ”!
ហ្វេនភាគច្រើនបានចំណាយលុយ ទិញ Album របស់របរផ្សេងៗ និងសំបុត្រសម្រាប់ការចូលទស្សនា Concert ព្រោះនេះជាសេចក្តីសុខរបស់ពួកគេ ហើយមិនមែនគ្រប់គ្នាសុទ្ធតែយល់អារម្មណ៍នេះនោះទេ ។
៥. មិនគួរសន្មត់ថា តារាទាំងអស់សុទ្ធតែមានមុខដូចគ្នានោះទេ!
វាជាការពិតមែនដែលតារាភាគច្រើនតែងខ្លួនស្រដៀងគ្នា មើលមួយភ្លែតអាចនឹងច្រឡំ តែក៏មិនមែនមានន័យថាពួកគេមានមុខដូចគ្នា មួយរយភាគរយដែរ ។
៦. មិនគួរសួរពួកគេថា “តើអ្នកចំណាយលុយទិញ Album ដើម្បីអី បើអ្នកអាច Download វាពី YouTube បាន?”
ភាគច្រើនអ្នកដែលមិនមែនជាអ្នកគាំទ្របានសួរថា តើអ្នកចំណាយលុយទិញ Album ធ្វើអីបើបទចម្រៀងនោះអាច Download បានតាមអ៊ីនធើណែតសោះ! តែការពិត ហ្វេនខំសន្សំលុយដើម្បីទិញ Album នោះក៏ដោយសារតែ ពួកគេស្រលាញ់ និងចង់គាំទ្រផលិតផលពិត ជាពិសេសពួកគេរីករាយនឹងការដូផ្សេងៗ ដែលមាននៅក្នុង Album នោះទាំងសៀវភៅរូបភាព និងPhotocard ជាដើម ។
៧. មិនគួរសួរថាតារាទាំងនោះ ជាភេទទី៣ មែនទេ?
សំណួរនេះតែងតែឮជារឿយៗ ក្នុងពេលដែលពួកគេបានឃើញតារាៗជាច្រើនមិនថាប្រុស ឬស្រីស្និតស្នាល ឬអោបគ្នាជាមួយតារាៗដែលមានភេទដូចគ្នា។ ទាំងនេះមិនមែនមានន័យថាពួកគេជាភេទទី ៣ទេ តែផ្ទុយទៅវិញនេះវាគ្រាន់តែការបង្ហាញពីការស្រលាញ់រាប់អានគ្នា ប្រៀបដូចជាបងប្អូនតែប៉ុណ្ណោះ ។
៨. មិនគួរនិយាយថា “អ្នកស្រលាញ់ពួកគេព្រោះតែពួកគេ ស្រស់ស្អាត ឬសង្ហា!”
ជាការពិតណាស់ តារាៗ Kpop ភាគច្រើនពួកគេមានសម្រស់ស្រស់ស្អាត និងសង្ហាៗតែក៏មិនមែនមានន័យថា អ្នកគាំទ្រទាំងអស់សុទ្ធតែមើលឃើញពីសម្រស់ពួកគេនោះទេ សមត្ថភាព អត្ថចរឹក គោលដៅ និងការខិតខំប្រឹងប្រែងព្យាយាមរបស់ពួកគេទៅវិញទេដែលអ្នកគាំទ្រភាគច្រើនស្រលាញ់ ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]