ថៃ៖ Min Pechaya តារាស្រីថៃដែលមានសម្រស់ស្រស់ស្អាត​​ ព្រមជាមួយនឹងទេពកោសល្យក្នុងការសម្តែងទៀតនោះបានធ្វើឲ្យតារាសម្តែងរូបនេះ មានប្រជាប្រិយភាពយ៉ាងខ្លាំង។​ ហើយការដែលមានប្រជាប្រិយភាពនេះ បានធ្វើឲ្យទទួលបាននូវពានរង្វាន់ជាច្រើន។

ក្នុងពេលបោះជំហានចូល ក្នុងវិស័យកម្សាន្តដំបូងកាលពីឆ្នាំ២០០៩ តារាស្រី Min Pechaya បានចាប់ផ្តើមសម្តែងជាតួបងប្អូនភ្លោះក្នុងរឿង Pla Boo Thong ដែលជាខ្សែភាពយន្តបែបប្រវត្តិសាស្ត្រ ដែលមានចំណងជើងជាភាសាអង់គ្លេសថា «Golden fish» ។ ក្នុងឆ្នាំ២០១០ Min Pechaya​ បានឈ្នះនូវពានរង្វាន់ចំនូន២​​ គឺ «Siam Dara Star Awards 2010»​​ និង «TV Inside Hot Awards 2010​» ជាតារាស្រីថៃដែលលេចធ្លោ ក្រោយមកទៀតនាងក៏បានឈ្នះពានរង្វាន់ជាច្រើនបន្តបន្ទាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងឆ្នាំ២០១៩ តារាស្រីដែលលេចធ្លោរូបនេះ​ បានសម្តែងជាតួបងប្អូនភ្លោះជាថ្មីម្តងទៀត ក្នុងខ្សែភាពយន្តដែលល្បីឈ្មោះមួយគឺ «Song Naree» ដែលជាខ្សែភាពយន្តបែបមនោសញ្ចេតនា។​ មិនតែប៉ុណ្ណោះកាលពីពេលថ្មីៗនេះ​ ជាមួយនឹងទេពកោសល្យ ក្នុងការសម្តែង របស់តារាស្រីថៃរូបនេះ បានធ្វើឲ្យនាងទទួលបាននូវពានរង្វាន់ Best Actress in Leading Role at 4th Nakarat Awards និង Maya Awards 2020​។ រហូតមកដល់ពេលនេះ នាងទទួលបានពានរង្វាន់ទៅដល់ ៣២ឯណោះ ត្រឹមរយៈពេល១១ឆ្នាំ ដែលនាងបានប្រឡូកក្នុងសិល្បៈ៕

ចង់ដឹងថា តើសម្រស់តារាស្រីថៃម្នាក់នេះ ស្អាតដល់កម្រិតណា ទើបធ្វើឲ្យ នាងអាចទទួលពាន់រង្វាន់ច្រើនបែបនេះ តោះទៅមើលរូបភាពខាងក្រោម៖

Min Pechaya
Min Pechaya
Min Pechaya
Min Pechaya
Min Pechaya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]