បរទេស៖ ជឿជាក់ថាអ្នកស្នេហាវិស័យចម្រៀងបរទេស ប្រាកដជាជ្រាបច្បាស់ហើយថា ចម្រៀងដែលបានចេញកាលពីឆ្នាំនេះ សុទ្ធសឹងទទួលបានការគាំទ្រជាខ្លាំង ពីសំណាក់អ្នកគាំទ្រលើពិភពលោកនេះ មិនថាចម្រៀងនៅក្នុងវិស័យ K-pop ក៏កាន់តែមានការប្រកួតប្រជែងខ្លាំងឡើងៗ គួរឲ្យកត់សម្គាល់។
ជាក់ស្តែង ខ្មែរឡូត នឹងបើកបង្ហាញ យកនូវវីដេអូបទចម្រៀងទាំង១០ ដែលមានចំនួនអ្នកចូលទស្សនាច្រើនជាងគេបង្អស់ប្រចាំឆ្នាំ ២០២០ លើបណ្តាញសង្គម Youtube ហើយវីដេអូបទចម្រៀងទាំងនេះ គឺសុទ្ធសឹងតែជា វីដេអូបទចម្រៀងដែលមានគុណភាពខ្ពស់ ពីរោះគ្រប់បទ និងទទួលបានពេញនិយម ក៏ដូចជាបានគេចាក់ផ្សាយលឺគ្រប់ទិសទី លើបណ្តាញសង្គមផងដែរ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖
១០. បទ «ButtaBomma» ច្រៀងដោយ Allu Arjun និង Thaman S រួមជាមួយ Armaan Malik មានអ្នកចូលទស្សនាច្រើនជាង ៤៩១លានដង
៩. វីដេអូរាំបទ «How You Like That» របស់ក្រុម BLACKPINK មានអ្នកចូលទស្សនាច្រើនជាង ៤៩២លានដង
៨. បទ «Agua» ច្រៀងដោយ Tainy និង J.Balvin មានអ្នកចូលទស្សនាច្រើនជាង ៥២២លានដង
៧. បទ «Yummy» ច្រៀងដោយ Justin Bieber មានអ្នកចូលទស្សនាច្រើនជាង ៥៥៥លានដង
៦. បទ «Hawái» ច្រៀងដោយ Maluma មានអ្នកចូលទស្សនាច្រើនជាង ៥៧៦ លានដង
៥. បទ «GOODBA» ច្រៀងដោយ 6IX9INE មានអ្នកចូលទស្សនាច្រើនជាង ៦៥៨លានដង
៤. បទ «Genda Phool» ច្រៀងដោយ Badshah និង JacquelineFernandez រួមជាមួយ Payal Dev មានអ្នកចូលទស្សនាច្រើនជាង ៦៩៤លានដង
៣. បទ «How You Like That» របស់ក្រុម BLACKPINK មានអ្នកចូលទស្សនាច្រើនជាង ៧១៦លានដង
២. បទ «Dynamite» របស់ក្រុម BTS មានអ្នកចូលទស្សនាច្រើនជាង ៧៣៨លានដង
១. បទ «Life Is Good» ច្រៀងដោយ Future និង Drake មានអ្នកចូលទស្សនាច្រើនជាង ១, ៤២៤លានដង
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]