ព្រះសីហនុ៖ កាលពីព្រឹកមិញនេះ ខេត្តព្រះសីហនុ មានភ្ញៀវទេសចរណ៍គ្រប់ខេត្តក្រុង បុកទៅកម្សាន្តយ៉ាងច្រើនកុះករ ដើម្បីប្រារព្ធពិធីឆ្លងឆ្នាំសកល២០២១ ដែលកាន់ខិតជិតមកដល់ក្នុងពេលប៉ុន្មានម៉ោងខាងមុខនេះ។
ដោយឡែក យោងតាមគណនីហ្វេសប៊ុកផេកមួយបានបង្ហោះពីស្ថានភាពខេត្តព្រះសីហនុ នៅពេលព្រឹកថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០នេះ ស្ថានភាពចរាចរណ៍នៅមុខផ្សារលើក្រុងព្រះសីហនុ មានសភាពកកស្ទះខ្លាំង រឺឯទិដ្ឋភាពក្នុងផ្សារលើវិញ សង្កេតឃើញថាមានមនុស្សច្រើនអូ៊អរ ដែលក្រៅពីប្រជាពលរដ្ឋក្នុងខេត្តផ្ទាល់ និងអាជីវករដែលកំពុងលក់ដូរយ៉ាងមមាញឹកនោះ គឺមានភ្ញៀវទេសចរណ៍ពីតាមបណ្តាខេត្តផ្សេងៗ ចូលមកទិញម្ហូបអាហារ គ្រឿងសមុទ្រស្រស់ៗ និងទំនិញផ្សេងៗ ក្នុងពេលមកកំសាន្តក្នុងខេត្ត នាឱកាសឆ្លងឆ្នាំសកលដែលនឹងចូលមកដល់ នៅពេលប៉ុន្មានម៉ោងខាងមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ទោះបីជាមានមនុស្សច្រើនខ្លាំងប៉ុណ្ណាក្តី ក៏យើងអាចសង្កេតឃើញថាបងប្អូនជនរួមជាតិជាច្រើន អាចនិយាយថា មួយផ្នែកធំបាននាំគ្នាប្រកាន់ខ្ជាប់នូវក្បួនអនាម័យ តាមការប្រកាសរបស់ក្រសួងសុខាភិបាលផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
ប្រភព៖ស៊រ Sor
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]