កូរ៉េ​ខាងត្បូង៖ ដូចដែលប្រិយមិត្ត និយមទស្សនាភាពយន្តកូរ៉េជ្រាបរួចហើយថា ភាពយន្តកូរ៉េគឺជាភាពយន្តដែលមានភាពល្បីល្បាញគួរឱ្យកត់សំគាល់ ដែលភាគច្រើននៃប្រជាជនខ្មែរយើងនិយមទស្សនាភាពយន្តកូរ៉េច្រើនជាងគេ។​បើធៀបជាមួយភាពយន្តដ៏ទៃទៀតដែលបាននឹងកំពុងចាក់បញ្ចាំងនៅប្រទេសកម្ពុជា ដែលសម្បូរទៅដោយតារាល្បីៗ ស្រស់សង្ហាជាច្រើនរូប។ មិនត្រឹមតែភាពស្រស់សង្ហាបុណ្ណោះទេ ប៉ុន្តែពួកគេទាំងនោះមានអំណោយទានពីកំណើត ទាំងរូបសម្រស់ ទេពកោសល្យ និង មន្តស្នេហ៍របស់ពួកគេដែលធ្វើឲ្យហ្វេនៗលង់ស្នេហ៍ដោយមិនដឹងខ្លួន។

ដែលក្នុងនោះ​ មានតារាកូរ៉េ១០​រូប ដែលត្រូវបានជាប់ក្នុងបញ្ជីនៃកំពូលតារាសម្តែងដែលមានរូបរាងស្រស់សង្ហា មានដូចជា៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១៖ Lee Joon Gi

លោក Lee Joon Gi ទាំងជាតួសម្តែង តារាបង្ហាញម៉ូដផង និង​ ជាតារាចម្រៀងផងនោះ តារារូបនេះត្រូវបានគេស្គាល់ថាជា​ Flower Boy គាត់ត្រូវបានគេទទួលស្គាល់ថាជា​តារាសម្តែងដែលមានមន្តស្នេហ៍ក្នុងភាពយន្តបែបប្រវត្តិសាស្រ្តជាច្រើន។ លោកបានសម្តែងក្នុងភាពយន្ត Gunman in Joseon, Moon Lovers: Scarlet Heart Ryeo ជាដើម។​  

Lee Goon Gi 

២៖ Lee Jong Suk

លោក​ Lee Jong Suk គឺជាតារាសម្តែងដែលមានវ័យក្មេងជាងគេត្រឹមតែ១៥​ឆ្នាំប៉ុណ្ណោះ  នៅពេលដែលលោកចាប់ផ្តើមប្រឡូកក្នុងសង្គមសិល្បះ។ លោកបានសម្តែងក្នុងខ្សែភាពយន្តដូចជា Pinocchio, W: Two Worlds, While You Were Sleeping ដែលបានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់លោកចាប់ផ្តើមរីកសុះសាយមកទល់បច្ចុប្បន្ននេះ។

Lee Jong Suk

៣៖ Song Joong Ki

លោក Song Joong Ki គឺជាតារាសម្តែងដែលមានរូបរាងសង្ហា ដែលមានកេរ្តិ៍ឈ្មោះលេចធ្លោគួរកត់ឲ្យសំគាល់។​ លោកបានដើរតួក្នុងរឿងដូចជា Werewolf Boy ដែលត្រូវបានគេទទួលស្គាល់ថាជាភាពយន្តដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង។

 គួរបញ្ជាក់ផងដែរ មុនពេលដែលលោកចូលបម្រើកងទ័ព លោកក៏បានដើរតួយ៉ាងសំខាន់មួយផងដែរ គឺរឿង Descendants of the Sun ដែលភាពយន្តនេះទទួលបានប្រជាប្រិយនិង ការគាំទ្រភាពទូទាំងពិភពលោក។

Song Joong Ki 

៤ ៖ Ji Chang Wook

លោក Ji Chang Wook គឺជាតារាសម្តែងរូបស្រស់មួយរូបដែលមានភាពលេចធ្លោផងដែរ រួមទាំងមានរូបរាងសង្ហាដែលជាអំណោយទានពីធម្មជាតិ លោក Ji Chang Wook ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញផងដែរ បន្ទាប់ពីលោកដើរតួក្នុងខ្សែភាពយន្តដូចជា Warrior Baek Dong Soo ​និង​Empress Ki ដែលភាពយន្តទាំងពីរនេះត្រូវបានចាក់នៅលើកញ្ចក់ទូរទស្សន៍ MyTV របស់កម្ពុជាផងដែរ។

Ji Chang Wook

៥៖ Lee Min Ho

ប្រសិននិយាយដល់ឈ្មោះលោក Lee Min Ho ប្រាកដជាមានប្រជាជនកម្ពុជាជាច្រើនដែលស្គាល់ឈ្មោះលោក ជាពិសេស មិត្តយុវវ័យ​ខ្មែរយើងដែលនិយមតារា K-pop​។ ទាំងស្អាត ទាំងសង្ហារ លោក Lee Min Ho បានទទួលកេរ្តិ៍ឈ្មោះល្បីល្បាញមិនត្រឹមទាំងនៅកូរ៉េបុណ្ណោះទេ​ តែកេរ្តិ៍ឈ្មោះលោកបានរីកសាយភាយទៅកាន់ពិភពលោកផងដែរ។  ក្នុងនោះផងដែរ លោកបានសម្តែងក្នុងរឿងជាច្រើនដូចជា​ Healer, The K2, Suspicious Partner ជាដើម។​

Lee Min Ho

៦​ ៖ Kim Soo Hyun

លោក Kim Soo Hyun ជាតារាសម្តែងកូរ៉េ ម្នាក់ដែលមានភាពល្បីល្បាញជាអន្តរជាតិ។ ចាប់តាំងពីផ្តើមអាជីពជាតារាសម្តែងនៅអាយុ១៩ មក លោកគឺជាតារាសម្តែងដែលមានតម្លៃខ្លូនខ្ពស់ផងដែរ។​ ក្នុងខ្សែភាពយន្តមួយដែលត្រូវបានប្រជាជនខ្មែរស្គាល់នោះគឺ  My Love From the Star ឬត្រូវបានគេស្គាល់ជាភាសាខ្មែរនោះគឺសង្សារខ្ញុំជាមនុស្សភពផ្កាយ។

7 ៖ Park Bo Gum

លោក Park Bo Gum គឺជាតារាសម្តែងមួយរូបដែលត្រូវបានគេឧទ្ទេសនាមជា​ «Nation’s Crown Prince»បន្ទាប់ពីលោកបានសម្តែងក្នុងរឿង Love in the Moonlight។​  មិនតែប៉ុណ្ណោះ លោកក៏បានសម្តែងដោយបានដើរតួជាតួអង្គជាច្រើនទៀតផង។

Park Bo Gum 

៨ ៖ So Ji Sub 

លោក So Ji Sub ទាំង ស្អាត ទាំងល្បី ​តារារូបនេះបានដើរតួក្នុងខ្សែភាពយន្តដូចជា I’m Sorry, I Love you ជាភាពយន្តមួយដ៏ល្បីល្បាញដែលនាំឱ្យរូបលោកក្លាយជាតារាដ៏លេចត្រដែតនៅប្រទេសកូរ៉េ និង​នៅអាស៊ីទាំងមូល។

So Ji Sub

៩៖ Nam Joo Hyuk

លោក Nam Joo Hyuk គឺជាតារាកូរ៉េមួយដួងដ៏ល្បីរន្ទឺមួយផងដែរ ដែលលោកចាប់ផ្តើមអាជីពដំបូងជាតារាបង្ហាញម៉ូដ។ លោកត្រូវបានគេស្គាល់យ៉ាងទូលំទូលាយក្នុងរឿងដូចជា Who are You: School 2015 រឿង Moon Lovers: Scarlet Ryeo ជាដើម។

១០​៖ Seo In Guk

លោក​ Seo In Guk គឺជាតារាសម្តែងដ៏ពេញនិយមមួយរូប ទាំងរូបរាងស្រស់សង្ហា និង ទេពកោសល្យដ៏ប៉ិនប្រសព្វក្នុងការដើរតួគ្រប់តួអង្គនៅក្នុងភាពយន្តរបស់លោក។

Seo In Guk

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]