ភ្នំពេញ៖  ប្រិយមិត្តដែលជាអ្នកតាមដាន កម្មវិធីប្រឡងលំដាប់ថ្នាក់អន្ដរជាតិ «Cambodia Got Talent» ច្បាស់ជាស្គាល់ យឿន ពិសី  អតីតម្ចាស់ពានរង្វាន់ រដូវកាលទី១ មានសមត្ថភាពច្រៀង អមដោយទឹកដមសម្លេងពីរោះ និង អន្លង់អន្លោចយ៉ាងខ្លាំង។

យ៉ាងណាមិញ កាលពីមួយរយៈមុន យឿន ពិសី បានពញ្ញាក់អារម្មណ៍ហ្វេនៗម្ដងរួចមកហើយ ដោយស្រាប់តែបញ្ចេញមុខគូស្នេហ៍ យ៉ាងស្រស់សោភា ធ្វើឲ្យមហាជនទាំងអស់សប្បាយនិងរំភើបចិត្តជំនួសគ្រប់គ្នា ក្រោយឃើញរូបលោកបានជួបស្នេហ៍ពិតបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មកទល់នឹងពេលថ្មីៗនេះ ក្រោយសិក្សាស្វែងយល់ចិត្តគ្នារួចមក ទីបំផុត យឿន ពិសី បានសម្រេចចិត្តដឹកដៃកូនក្រមុំយ៉ាងស្រស់សោភា ចូលរោងការថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ឆាប់ៗខាងមុខនេះហើយ។ ក្នុងនោះដែរ យោងតាមរយៈហ្វេសប៊ុកផេករបស់ សំអាងការវីន បានបង្ហោះវីដេអូបង្ហាញពីសកម្មភាពថតPre-Wedding របស់តារាចម្រៀងពិការរូបនេះ ជាមួយអនាគតភរិយា ក្រោមបរិយាកាសយ៉ាងរីករាយ និងស្នាមញញឹមយ៉ាងស្រស់សង្ហា និងស្រស់ស្អាតក្នុងឈុតកូនកម្លោះក្រមុំ ប្រពៃណីខ្មែរ យ៉ាងសមសួន មើលទៅមានភាពសាកសមគ្នាខ្លាំងណាស់៕

ប្រភព៖ Win Samangka & Salon

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

យឿន ពិសី 
យឿន ពិសី 
យឿន ពិសី  និងអនាគតភរិយា
យឿន ពិសី និងអនាគតភរិយា
យឿន ពិសី និងអនាគតភរិយា
យឿន ពិសី និងអនាគតភរិយា
យឿន ពិសី និងអនាគតភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]