ភ្នំពេញ៖ ដោយការឈានចេញឆ្នាំចាស់ដ៏លំបាកផ្លាស់ចូលឆ្នាំថ្មី ក្រុមហ៊ុន សែលកាត បានប្រកាសឱ្យដឹងនូវការចាប់ផ្តើមយុទ្ធនាការថ្មី “ប្រជាជាតិតែមួយ” តាមរយៈគម្រោងផ្សព្វផ្សាយតាមទូរទស្សន៍ដ៏ធំបំផុតរបស់ខ្លួន ដើម្បីចូលរួមទទួលស្គាល់ ក៏ដូចជាស្ងើចសរសើរដល់ភាពរឹងមាំ អំណត់អត់ធ្មត់ និងសាមគ្គីភាពរបស់បងប្អូនពលរដ្ឋខ្មែរ ស្របពេលដែលប្រទេសកម្ពុជាទាំងមូល កំពុងទន្ទឹងរង់ចាំស្វាគមន៍ឆ្នាំថ្មីដ៏មានសេរីសួស្តី ២០២១ ខាងមុខនេះ។
យុទ្ធនាការផ្សព្វផ្សាយ ដែលត្រូវបានថតឡើងនៅក្នុងបរិវេណនៃតំបន់ប្រាសាទព្រះវិហារនេះ បានចាក់ផ្សាយនារាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្តាស្ថានីយ៍ទូរទស្សន៍ធំៗទាំងអស់រួមមាន CTN, MYTV និង CNC និងនៅតាមបណ្តាញសង្គមរបស់ក្រុមហ៊ុនសែលកាត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខ្សែវីដេអូខ្នាតធំនេះ ត្រូវបានផលិតឡើងដោយមានការចូលរួមពីបងប្អូនខ្មែរមកពីគ្រប់បណ្តារាជធានី-ខេត្ត មករួមបង្ហាញនូវវប្បធម៌ដ៏សម្បូរបែប និងពលរដ្ឋចម្រុះជាតិសាសន៍នៅក្នុងប្រទេសកម្ពុជា។
អមដោយទេសភាពដ៏ស្រស់ត្រកាលនៃប្រាសាទព្រះវិហារ ខ្សែវីដេអូនៃប្រធានបទ “ប្រជាជាតិតែមួយ” ដែលមានរយៈពេល ២នាទីនេះ បានស្តែងឱ្យឃើញនូវការគោរព និងការកោតសរសើរចំពោះប្រជាជនខ្មែរ ដែលពួកគាត់បានរួបរួម និងជួយគាំទ្រគ្នាទៅវិញទៅមក នៅក្នុងអំឡុងនៃវិបត្តិជម្ងឺកូវីដ-១៩ នេះ។
ក្រុមហ៊ុន សែលកាត បានចូលរួមបង្កើតគោលគំនិតសម្រាប់យុទ្ធនាការនេះឡើង ជាមួយនឹង Hanuman Films ដែលជាផលិតកម្មខ្សែភាពយន្តឈានមុខគេនៅក្នុងប្រទេសកម្ពុជា រួមជាមួយនឹងការដឹកនាំថតសម្តែងដោយអ្នកស្រី សូថូ គូលីកា ដែលជាផលិតករដ៏ឆ្នើមមួយរូប ធ្លាប់ទទួលបាននូវពានរង្វាន់ជាច្រើននៅក្នុងវិស័យមួយនេះ។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានថ្លែងអបអរសាទរដល់ផលិតកម្ម Hanuman Films និងសហការីទាំងអស់ ដែលបានចូលរួមជួយផលិតខ្សែវីដេអូនេះឡើង ដោយលោកបានថ្លែងថា នេះគឺជាមធ្យោបាយដ៏ល្អប្រសើរបំផុត ដើម្បីបង្ហាញឱ្យឃើញច្បាស់នូវការប្តេជ្ញាចិត្ត ក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ និងការគាំទ្ររបស់ក្រុមហ៊ុនសែលកាត ចំពោះបងប្អូនពលរដ្ឋខ្មែរ ខណៈដែលឆ្នាំ ២០២០ បានឈានជិតមកដល់ទីបញ្ចប់។
លោក វ៉ាតសុន បានមានប្រសាសន៍បន្តថា៖
សែលកាត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងឋិតនៅក្រោមទស្សនវិស័យនៃការដឹកនាំរបស់អ្នកឧកញ៉ា គិត ម៉េង គឺជាប្រតិបត្តិករទូរស័ព្ទចល័តតែមួយគត់ ដែលមានកម្មសិទ្ធិគ្រប់គ្រងដោយជនជាតិខ្មែរទាំងស្រុង។ សែលកាត គឺជាក្រុមហ៊ុនឈានមុខគេនៅលើទីផ្សារ ដែលបានពាំនាំនូវនវានុវត្តន៍ជាច្រើនរាប់មិនអស់ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ហើយក៏ជាក្រុមហ៊ុនដែលទទួលបាននូវពានរង្វាន់ជាតិ និងអន្តរជាតិជាង ៣០ លើផ្នែកបណ្តាញ 4G LTE និងប្រតិបត្តិការប្រកបដោយឧត្តមភាពផងដែរ។
លោក វ៉ាតសុន បានមានប្រសាសន៍ថា៖
លោកអ្នកអាចចូលទស្សនាខ្សែវីដេអូនេះបាន នៅលើទំព័រយូធូបរបស់សែលកាត៖
លោកអ្នកក៏អាចស្វែងរកបទភ្លេង “ប្រជាជាតិតែមួយ” ដែលជាបទភ្លេងទទួលការបំផុសគំនិតដោយបទភ្លេងជាតិខ្មែរ នៅលើ Cellcard’s Calltunes និងសេវាកម្ម Music Streaming ជាច្រើនទៀតផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]