កូរ៉េខាងត្បូង៖ ជាការពិតណាស់ អ្នកដែលគាំទ្រ វិស័យសិល្បៈកូរ៉េ មិនថាឧស្សាហកម្មតន្រ្តី ឬសម្តែង តែងតែជ្រាបច្បាស់អំពីប្រពៃណីរបស់ Dispatch តែងតែបង្ហាញមុខគូស្នេហ៍ថ្មី នៅថ្ងៃទី ១ ខែ មករា ក្នុងឆ្នាំថ្មីជានិច្ច ។
ស្របគ្នានេះដែរ ក្នុងឆ្នាំនេះក៏មិនខុសពីឆ្នាំមុនដែរ កាលពីម្សិលមិញនេះ នៅថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២០ Dispatch បានបញ្ចេញគូស្នេហ៍មួយគូ ដែលកំពុងតែមានទំនាក់ទំនងជាមួយគ្នា គឺ Hyun Bin និង Son Ye Jin ជាគូស្នេហ៍ឆ្នាំថ្មីឆ្នាំ ២០២១ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្នឹមនឹងនោះ Dispatch បានចែករំលែកថាគូស្នេហ៍មួយគូនេះ បានរស់នៅជាមួយគ្នាអស់រយៈពេល ៨ ខែហើយ បើទោះបីជាមានពាក្យចចាមអារ៉ាមជាច្រើន និយាយថាពួកគេទាំងពីរមាន ចាប់តាំងពីឆ្នាំ ២០១៨ មកក៏ដោយ។
ក្រោយមក ផលិតកម្មរបស់ Hyun Bin និង Son Ye Jin ទាំង VAST Entertainment និង MSteam Entertainment ក៏បានឆ្លើយតបទៅនឹងរបាយការណ៍ Dispatch បានបញ្ជាក់ជាផ្លូវការនូវទំនាក់ទំនង រវាងអ្នកទាំងពីរនៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេ ដែលត្រូវបានចេញផ្សាយកាលពីម្សិលមិញនេះដូចគ្នា ។
ខ្លឹមសារនៃសេចក្តីថ្លែងការណ៍មានដូចជា ៖
គួរម្លឹកផងដែរថា ក្នុងឆ្នាំ ២០១៨ Hyun Bin និង Son Ye Jin បានសម្តែងក្នុងរឿង «The Negotiation» ជាមួយគ្នា។ បន្ទាប់ពីការចេញផ្សាយខ្សែភាពយន្តនេះ ពាក្យចចាមអារ៉ាមបានចាប់ផ្តើមកើតមាន ដែលអ្នកទាំងពីរមានទំនាក់ទំនងនឹងគ្នា ដោយផ្អែកលើរបៀបដែលពួកគេមានជាមួយគ្នា។ នៅខែមករាឆ្នាំ ២០១៩ ពួកគេត្រូវបានគេប្រទះឃើញ ដើរផ្សារទិញឥវ៉ាន់ នៅសហរដ្ឋអាមេរិក។ នៅខែ មករា ឆ្នាំ ២០២០ របាយការណ៍ថ្មីមួយទៀត បានអះអាងថាអ្នកទាំងពីរមានទំនាក់ទំនងជាមួយគ្នា ហើយថែមទាំងមានគម្រោងរៀបការទៀតផងបន្ទាប់ពីសម្តែងរឿង Crash Landing On You ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]