ថៃ៖ តារាសម្តែងរូបស្រស់សង្ហា មានមន្តស្នេហ៍កូនកាត់ថៃ ហុងកុង​ James Ma បានបង្ហោះលើ Instagram របស់លោកដោយឈរអមជាប់ជាមួយឡានដ៏ថ្មីស្រឡាងមួយគ្រឿងកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ដោយបានសរសេរជា Caption ជាភាសាថៃថា ៉ไปส่งมั้ยครับ​  ៉ ដែលមានន័យថា ទៅផ្ញើបានឬទេ​។

គួរបញ្ជាក់ផងដែរ បើទោះបីជា លោកជាកូនសេដ្ធីខាងជំនួញមួយនៅថៃក៏ដោយ ក៏តារាសម្តែងរូបស្រស់ដ៏ល្បីល្បាញអន្ទងចិត្តហ្វេនៗម្នាក់នេះ បានប្រើទឹកលុយដែលកើតចេញពីញើសឈាមការខិតខំប្រឹងប្រែងរបស់លោកផ្ទាល់ក្នុងការទិញរថយន្តដ៏ទំនើបជូនខ្លួនឯង ដើម្បីជាកាដូឆ្លងឆ្នាំថ្មី២០២១​​នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះក៏សបញ្ជាក់ឱ្យឃើញពី ភាពឯករាជ្យម្ចាស់ការលើខ្លួនឯង​ និង ការតស៊ូរកប្រាក់ចេញពីកម្លាំងញើសឈាមផ្ទាល់ខ្លួនក្នុងការចំណាយចាយវាយលើរបស់របរប្រើប្រាស់របស់ James Ma ដោយមិនប្រើលុយឪពុកនោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖

James Ma
James Ma
James Ma
James Ma
James Ma
James Ma
James Ma
James Ma ជាមួយឡានថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]