នៅពេលដែលប្រព័ន្ធភាពស៊ាំរបស់យើងរឹងមាំ និងមានសុខភាពល្អ យើងអាចប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺ ក៏ដូចជាមេរោគផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព ក៏ដូចជាធ្វើឲ្យយើងមិនងាយឈឺផ្ដេសផ្ដាសថែមទៀតផង។ ហេតុដូច្នេះហើយ ការការពារប្រព័ន្ធភាពស៊ាំនៃរាងកាយ គឺជាកត្តាដ៏សំខាន់បំផុត។ ជាមួយនឹងការអនុវត្តវិធីសាស្រ្តងាយៗខាងក្រោមនេះ យើងអាចជំរុញឲ្យប្រព័ន្ធភាពស៊ាំរបស់យើងបំពេញតួនាទីបានល្អប្រសើរជាងមុនទ្វេដង។
១.របបអាហារត្រឹមត្រូវ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសារធាតុចិញ្ចឹមនៅក្នុងអាហារ ជាពិសេសបន្លែ ផ្លែឈើ និងគ្រឿងទេសផ្សេងៗ មានអត្ថប្រយោជន៍ដ៏ច្រើនលើសលប់ក្នុងការការពារប្រព័ន្ធភាពស៊ាំរបស់យើងឲ្យមានដំណើរការល្អ។ លើសពីនេះ ស័ង្កសី ជាតិដែក វីតាមីនA, C, E, B6 និង B12 ក៏ជួយទ្រទ្រង់ប្រព័ន្ធភាពស៊ាំរបស់យើងទៅតាមមុខងាររបស់វាផងដែរ។ រីឯប្រូតេអ៊ីន ក៏រួមចំណែកជួយដល់សុខភាពប្រព័ន្ធភាពស៊ាំ ដោយការបង្កើត និងថែទាំកោសិកាភាពស៊ាំបានយ៉ាងល្អប្រសើរថែមទៀតផង។
២. កាត់បន្ថយស្រ្តេស
ជាទូទៅ បញ្ហាស្រ្តេសប៉ះពាល់ដល់សុខភាពផ្លូវកាយ ក៏ដូចជាផ្លូវចិត្តរបស់យើងផងដែរ។ លើសពីនេះ វាក៏ជះឥទ្ធិពលដល់ប្រព័ន្ធភាពស៊ាំរបស់យើងដូចគ្នា។ នៅពេលដែលយើងស្រ្តេស ជាពិសេសបញ្ហាស្រ្តេសរ៉ាំរ៉ៃ រាងកាយយើងនឹងចាប់ផ្ដើមបញ្ចេញប្រតិកម្មប្រឆាំងនឹងវា ហើយប្រតិកម្មស្រ្តេសនេះ នឹងបង្ក្រាបទៅលើប្រព័ន្ធភាពស៊ាំរបស់យើង ព្រមទាំងបង្កើនឱកាសនៃការឆ្លងមេរោគ និងជំងឺផ្សេងបានផងដែរ។
៣. គេងគ្រប់គ្រាន់
ការគេងមានអត្ថប្រយោជន៍ដ៏ច្រើនលើសលប់ដល់រាងកាយរបស់យើង។ ជាក់ស្តែង ម៉ូលេគុលដែលប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគដ៏សំខាន់ៗត្រូវបានបង្កើតឡើងនៅពេលដែលយើងគេងលក់។ ដូចនេះ ដើម្បីធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់យើងរឹងមាំល្អ យើងចាំបាច់ត្រូវគេងឲ្យបានគ្រប់គ្រាន់ជារៀងរាល់យប់។
៤. លំហាត់ប្រាណជាទៀងទាត់
ពិតណាស់លំហាត់ប្រាណ មិនត្រឹមតែធ្វើឲ្យរាងកាយរបស់យើងរឹងមាំ និងជួយកាត់បន្ថយស្រ្តេសប៉ុណ្ណោះទេ វាថែមទាំងជួយទ្រទ្រង់ដល់ប្រព័ន្ធភាពស៊ាំនៃរាងកាយថែមទៀតផង ដោយជួយជំរុញដល់ចរន្តឈាមទាំងមូល និងធ្វើឲ្យកោសិកាភាពស៊ាំ ក៏ដូចជាម៉ូលេគុលប្រឆាំងនឹងការឆ្លងមេរោគផ្សេងៗ ធ្វើដំណើរបានស្រួលពាសពេញរាងកាយរបស់យើង។
៥. ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
ទឹកមានតួនាទីដ៏សំខាន់ចំពោះរាងកាយរបស់យើង ព្រមទាំងអាចជួយទ្រទ្រង់ប្រព័ន្ធភាពស៊ាំបានផងដែរ។ សារធាតុរាវនៅក្នុងប្រព័ន្ធចរន្តឈាមដែលមានផ្ទុកកោសិកាភាពស៊ាំប្រឆាំងនឹងការឆ្លងមេរោគ ត្រូវបានបង្កើតឡើងដោយទឹក។ ប៉ុន្តែប្រសិនបើយើងខ្វះជាតិទឹកវិញនោះ ចលនានៃប្រព័ន្ធចរន្តឈាមនឹងថយចុះ ដែលអាចបណ្ដាលឲ្យប្រព័ន្ធភាពស៊ាំរបស់យើងចុះខ្សោយ។ ហេតុនេះហើយ ការបំពេញជាតិទឹកគ្រប់គ្រាន់ដល់រាងកាយ គឺជាអ្វីដែលយើងមិនគួរមើលរំលងឡើយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]