កូរ៉េខាងត្បូង​ ៖ រៀងរាល់ឆ្នាំ​ ក្រុមអ្នកគាំទ្រ ARMY តែងតែប្រារព្ធពិធីផ្សេងៗ ក៏ដូចជាធ្វើសប្បុរសធម៌ជាច្រើន សម្រាប់អបអរថ្ងៃកំណើតរបស់សមាជិកក្នុងក្រុម BTS ដោយពួកគេបង្កើតជា fanbases ធំៗ ក្នុងការរ៉ៃអង្គាសប្រាក់​ ។

ទន្ទឹមនឹងនេះ កាលពីម្សិលមិញថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២០ នេះ​មានរបាយការណ៍មួយបានចុះផ្សាយថា អ្នកគាំទ្រនៅប្រទេសចិនរបស់ V បានបរិច្ចាគថវិកាចំនួន ៥០០ ០០០ យ័ន (ប្រហែល ៨៥ លានវ៉ុន​ ដែលស្មើនឹង ៧៨ ២៨៨ ដុល្លា) ដល់មូលនិធិសាងសងសាលាបឋមសិក្សាមួយកន្លែង នៅក្នុងប្រទេសចិន ជួយដល់កុមាក្រីក្រនៅទីនោះ ក្នុងឱកាសអបអរថ្ងៃកំណើតរបស់ V ផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សាលាបឋមសិក្សា

មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានជួយសម្រួលភាពខ្វះខាតជាច្រើនដល់ប្រជាជននៅទីនោះដូចជា ដើម្បីធានាបាននូវការរស់នៅ ប្រកបដោយសុវត្ថិភាព ពួកគេបានផ្តល់អំណោយសម្រាប់ការជួសជុលអាគារចាស់ៗ ដែលក្នុងនោះមានគ្រួសារក្រីក្រចំនួន ៥ រស់នៅ និងផ្គត់ផ្គង់ទឹកដល់គ្រួសារចំនួន ១២ ដើម្បីដោះស្រាយបញ្ហាគុណភាពទឹក និងចម្ងាយឆ្ងាយរវាងធនធានទឹក មកផ្ទះ។ លើសពីនេះផ្លូវ ៦០០ ម៉ែត្រ ត្រូវបានជួសជុលហើយអង់តែនផ្កាយរណប និងទូរទស្សន៍ចំនួន ២០ ឈុត ត្រូវបានបរិច្ចាគដើម្បីអាចស្តាប់កម្មវិធីវិទ្យុ និងមើលការផ្សាយតាមទូរទស្សន៍ ​ ។

ការបរិច្ចាគ

លើសពីនេះទៀត ទឹកប្រាក់ចំនួន ១២០,០០០ យ័ន (ប្រហែល ២០ លានវ៉ុន ស្មើនឹង ១៨ ៤២០ ដុល្លា ) នឹងត្រូវបានបរិច្ចាគតាមរយៈទ្រព្យសម្បត្តិអភិវឌ្ឍន៍យុវជននៅស៊ីឈួន ហើយដំណើរការ និងលទ្ធផលនៃគម្រោងនឹងត្រូវបានបង្ហាញក្នុងពេលឆាប់ៗ ។

V

គួររម្លឹកផងដែរថា កាលពីថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០២០ fanbases  ចិនរបស់ V ក៏ទើបតែបានចំណាយប្រាក់ជាង ៦៨ ០៧៣ ដុល្លា ក្នុងការដាក់ផ្ទាំងផ្សព្វផ្សាយរបស់ V នៅលើអាគា Burj Khalifa ដែលមានកម្ពស់ខ្ពស់ជាងគេនៅលើពិភពលោក ព្រមទាំងចំណាយប្រាក់យ៉ាងច្រើនក្នុងការជួលផ្កាយរណបដើម្បីដាក់រូបរបស់ V ហោះហើរជុំវិញពិភពលោក ៕

V

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]