កូរ៉េខាងត្បូង ៖ Big Hit Japan ទើបតែបានចេញផ្សាយព័ត៌មានគួរឱ្យរំភើបចិត្តមួយចំនួនសម្រាប់ ប្រិយមិត្តអ្នកគាំទ្រកម្មវិធី I-LAND ។ ពួកគេបានបង្ហាញថានឹងមាន Big Hit Global Project ដែលនឹងឱ្យសិល្បករ ចាប់ផ្តើមដំណើររបស់ពួកគេនៅលើឆាក នៅប្រទេសជប៉ុនមុនពេលចាប់ផ្តើមអាជីពរបស់ពួកគេនៅទូទាំងពិភពលោក ។
កាលពីម្សិលមិញ ថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២០ នេះក្រោយម៉ោង ១២ យប់ឆ្លងចូលឆ្នាំថ្មី ផលិតកម្ម Big Hit Entertainment បានចេញព៍ត៌មានដ៏រំជួលចិត្តមួយដល់អ្នកគាំទ្រ កម្មវិធី I-LAND ទាំងអស់ជុំវិញពិភពលោក ។ ក្រោយ Channel YouTube ផ្លូវការគឺ Big Hit Labels បានចេញវីដេអូ អំពីក្រុមតារាចម្រៀងប្រុសថ្មី ។
ស្របគ្នានោះ សមាជិកដែលត្រូវបានបង្ហាញរួមមាន Taki Nicholas EJ K និង Kyungmin ដែលគេស្គាល់ថាជាបេក្ខជនរបស់កម្មវិធី I-LAND ត្រូវគេជំរុះចោល ។ នៅក្នុងវីដេអូសមាជិកម្នាក់ៗឆ្លងកាត់និងណែនាំខ្លួនពួកគេដល់អ្នកទស្សនា។
គួរម្លឹកផងដែរថា នៅក្នុងចំណងជើងដែលផ្តល់ដោយ Big Hit Labels វាត្រូវបានគេបង្ហាញឱ្យដឹងបន្ថែមទៀតថា វានឹងមិនមែនមានត្រឹមតែជាក្មេងប្រុសទាំង ៥ នាក់នេះនៅក្នុងក្រុមនោះទេ។ Big Hit Entertainment មានគម្រោងបន្ថែមសមាជិកបន្ថែម ហើយនឹងត្រូវដាក់ឱ្យដំណើរការជាផ្លូវការ និងការយកចិត្តទុកដាក់នាពេលខាងមុខ ។ ការធ្វើសវនកម្មនេះ នឹងត្រូវធ្វើឡើងជាពិសេសដើម្បីជ្រើសរើសសមាជិកថ្មី ដែលមានសក្តានុពល ដើម្បីចូលរួមក្រុមបុរសដែលនឹង ត្រៀមនឹង Debut នៅឆ្នាំ ២០២១ ខាងមុខ៕
ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]