ថៃ៖  កាលពីពេលថ្មីៗកន្លងទៅនេះ គេប្រទះឃើញរូបភាពប៉ុន្មានសន្លឹករបស់តារាសម្តែងលំដាប់ជួរមុខប៉ុស្តិ៍លេខ ៣  Nadech Kugimiya នៅឯផ្សារទំនើបមួយកន្លែង ហាក់ដូចជាកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់ហ្វេនៗ ក៏ដូចជាមហាជនផងដែរ។

ជាក់ស្តែង តាមរយៈរូបភាពជាច្រើនសន្លឹកនេះ ស្រាប់តែធ្វើឲ្យហ្វេនភ្ញាក់ផ្អើលខ្លាំងតែម្ដង ព្រោះតែស្ទីលតុបតែងខ្លួនរបស់ Nadech  ក៏ដូចជារូបរាងរបស់លោកម្តងនេះ ទោះខំពិនិត្យមើលយ៉ាងណាក៏មិនដូចតារាប្រុសនេះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ជាមួយគ្នានេះរូបលោក បានពាក់អាវកាក់វាលក្លៀកពណ៌ស ជាមួយខោជើងត្រង់ អមទៅនឹងស្បែកជើងស៊ក ជាពិសេសនោះរូបរាងរបស់តារាប្រុសរូបនេះ​បានប្រែប្រួលទាំងស្រុង ដោយបានឃើញក្បាលពោះយ៉ាងច្បាស់ ដូចជាប៉ាអ៊ុំដើរផ្សារទិញឥវ៉ាន់ ដែលធ្វើឲ្យមហាជន មើលសឹងតែមិនចង់ស្គាល់ថាជា Nadech

ទៀតសោត ក្រោយពីឃើញបែបនេះ មហាជនជាច្រើនបានលើកឡើងថា ទោះបីជារូបលោក តារាល្បី តែចូលចិត្តប្រើប្រាស់ជីវិតសាមញ្ញ តែងខ្លួនបែបស្រួលៗ តែយ៉ាងណាមិញ ក៏មានគេហួសចិត្តខ្លះផងដែរ ​ជាមួយរូបរាងឡើងទម្ងន់របស់តារាសម្តែងរូបនេះ ហេតុអ្វីបានជាបណ្តោយខ្លួនទៅជាបែបនេះ ព្រោះវាពិតជាខុសដាច់ ដូចមនុស្សពីរនាក់ផ្សេងគ្នា៕

សូមទស្សនារូបភាពខាងក្រោម៖ 

Nadech
Nadech
Nadech
Nadech ប្រទះឃើញនៅផ្សារ
Nadech ប្រទះឃើញនៅផ្សារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]