ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំសកលនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១ នេះ ពិធីបើកដំណើរការឡើងវិញនូវការដ្ឋានសាងសង់នៃគម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម។ លោក Sun Yuxing នាយកប្រតិបត្តិរងនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក Zhang Weirong ប្រធាននាយដ្ឋានវិស្វកម្មនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងថ្នាក់ដឹកនាំក្រុមហ៊ុនជាច្រើនរូប ព្រមទាំងតំណាងដៃគូសហប្រតិបត្តិការនិងមិត្តអ្នកសារព័ត៌មានបានជួបជុំគ្នាក្នុងឱកាសដ៏វិសេសនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងពិធីជីកដី លោក Sun Yuxing នាយកប្រតិបត្តិរងនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានថ្លែងសុន្ទរកថាសម្ដែងអំណរអរគុណ ទៅកាន់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មិត្តភក្តិនិងអង្គភាពជាដៃគូដែលមកពីគ្រប់មជ្ឈដ្ឋាន ដែលបានគាំទ្រនិងយកចិត្តទុកដាក់ក្នុងរយៈពេលកន្លងមកចំពោះគម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា ព្រមទាំងសូមស្វាគមន៍និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំនិងភ្ញៀវកិត្តិយសដែលមានវត្តមានក្នុងពិធីទាំងអស់។
នៅក្នុងសុន្ទរក លោកនាយក Sun Yuxing បានលើកឡើងថាការប្រឆាំងនឹងជំងឺរាតត្បាតរបស់ប្រទេសកម្ពុជាទទួលបានលទ្ធផលដ៏ល្អប្រសើរ។ ជាមួយនឹងវិធានការប្រឆាំងនឹងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព ដែលបានអនុវត្តដោយរាជរដ្ឋាភិបាលនិងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មរបស់ប្រជាជនទាំងអស់ក្នុងសកម្មភាពប្រឆាំងនឹងជំងឺរាតត្បាតប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការបង្ការជំងឺរាតត្បាត។
ដោយមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងសាលារាជធានីភ្នំពេញ ព្រមទាំង មានការគាំទ្រពីដៃគូទាំងអស់និងការរំពឹងទុករបស់កម្មសិទ្ធិករ ក្រុមហ៊ុនកំពុងរៀបចំចាត់វិធានការយ៉ាងសកម្មក្នុងការបង្ការជំងឺរាតត្បាតផ្សេងៗសម្រាប់គម្រោងនេះ ខណៈកំពុងបន្តធ្វើឲ្យប្រសើរឡើងនូវភាពសម្របសម្រួលគម្រោង ដែលជាការឆ្លើយតបយ៉ាងសកម្មទៅភាគីពាក់ព័ន្ធទាំងអស់ដែលបានយកចិត្តទុកដាក់លើដំណើរការនៃគម្រោង ។ យើងនឹងបន្តតស៊ូព្យាយាមក្នុងការងារបង្ការជំងឺរាតត្បាតនិងការងារសាងសង់គម្រោងក្នុងពេលទន្ទឹមគ្នា។
លោកនាយក Sun Yuxing បានមានប្រសាសន៍ថា
ក្នុងពេលជាមួយគ្នានេះ លោកក៏បានលើកឡើងផងដែរថា នាពេលបច្ចុប្បន្ន កំណើនវិនិយោគនៅកម្ពុជានៅតែបន្តក្តៅឡើង ការចុះកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា ព្រមទាំងការផលិតបានប្រេងដំណក់ទីមួយរបស់កម្ពុជា និងអត្ថប្រយោជន៍សំខាន់ៗផ្សេងទៀតបានបើកឱកាសថ្មីសម្រាប់ការអភិវឌ្ឍរបស់កម្ពុជាក្នុងឆ្នាំ ២០២១ ។ លោកជឿជាក់ថា នាពេលអនាគត រាជធានីភ្នំពេញនឹងកាន់តែប្រសើរ ហើយអនាគតរបស់ព្រីនស៍ ហេបភីនេស ផ្លាហ្សានឹងកាន់តែភ្លឺស្វាងថែមទៀត! ជាចុងក្រោយលោកនាយក Sun Yuxing បានជូនពរឲ្យពិធីនេះប្រារព្ធ
ឡើងដោយជោគជ័យ និងជូនពរឲ្យអ្នកទាំងអស់គ្នាជួបតែសេចក្តីសុខ សុខភាពល្អនិងមានសុភមង្គលគ្រប់ក្រុមគ្រួសារ ក្នុងឱកាសឆ្នាំថ្មីនេះ!
ភ្នំពេញCBD និមិត្តសញ្ញាថ្មីនៃទីក្រុងភ្នំពេញ
គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា មានទីតាំងស្ថិតនៅក្នុងតំបន់ស្នូលនៃភ្នំពេញCBD រួមគ្នាជាមួយគម្រោងមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា និងព្រីនស៍ ម៉ូឌើន ផ្លាហ្សា ដែលបានសាងសង់រួចរាល់ ព្រមទាំងគម្រោងព្រីនស៍ ថាម ផ្លាហ្សា ដែលកំពុងស្ថិតក្នុងផែនការ បង្កើតបានជាតំបន់ទ្រព្យ និងមជ្ឈមណ្ឌលរស់នៅ និងពាណិជ្ជកម្ម។ នាពេលអនាគត តំបន់នេះនឹងក្លាយជាតំបន់លំដាប់អន្តរជាតិ ប្រមូលព័ត៌មានពីជុំវិញពិភពលោក និងមានសេដ្ឋកិច្ចរីកចម្រើន។
ក្រោមនិន្នាការអភិវឌ្ឍន៍នៃទីក្រុងភ្នំពេញទៅកាន់ទិសខាងត្បូង ក្រុមហ៊ុនអចលនទ្រព្យខ្នាតធំ និងពាណិជ្ជកម្មជាច្រើនបានប្រមូលផ្តុំគ្នា ហើយបង្កើនល្បឿនក្នុងការបង្កើតតំបន់ថ្មីដែលមានប្រជាជនច្រើនកុះករ និងជាតំបន់ទ្រព្យនៅរាជធានីភ្នំពេញ ដែលសក្តិសមសម្រាប់ការរស់នៅ ការធ្វើអាជីវកម្មនិងការវិនិយោគ។
គម្រោងនេះ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសំខាន់ៗ ដែលឆ្ពោះទៅកាន់អាកាសយានដ្ឋានថ្មី និងរាជាយស្ម័យយានកម្ពុជា ពោលគឺស្ថិតនៅត្រង់ចំណុចប្រសព្វនៃមហាវិថីសំខាន់ៗចំនួនបី គឺមហាវិថីព្រះមុនីវង្ស មហាវិថីយោធពលខេមរៈភូមិន្ទ (ផ្លូវ271) និងមហាវិថីសម្តេចតេជោ ហ៊ុន សែន។
បរិក្ខារទ្រទ្រង់ដ៏សម្បូរបែប នាំមកនូវជីវិតរស់នៅដ៏ល្អប្រសើរ
គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សាស្ថិតនៅក្នុងតំបន់ដ៏រីកចម្រើនរបស់រាជធានីភ្នំពេញ ដែលព័ទ្ធជុំវិញដោយផ្សារទំនើបធំៗ ដូចជាផ្សារទំនើបអ៊ីអន ៣ ផ្សារ PH ផ្សារទួលទំពូង ផ្សារធំថ្មី ។ល។ ដែលអាចផ្តល់ជូននូវបទពិសោធន៍ក្នុងជីវិតរស់នៅដ៏សម្បូរបែប។
មានសេវាវេជ្ជសាស្រ្តដែលផ្ដល់ដោយមន្ទីរពហុព្យាបាលហ្វឺសសិនធឺរ និងមន្ទីរពហុព្យាបាលបាយ័ន មានស្ថាប័នអប់រំដូចជា សាលាអន្តរជាតិ ISPP សាលាអន្តរជាតិ PARAGON និងសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ព្រមទាំងមានទីតាំងស្ថិតនៅក្បែរសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ភោជនីយដ្ឋានទន្លេបាសាក់ ស្តាតអូឡាំពិក ណាហ្គាវើលដ៍ ដែលជះឥទ្ធិពលដល់ប្រជាជនជាង ២០ម៉ឺននាក់ ដែលរស់នៅជុំវិញគម្រោង និងរីករាយជាមួយជីវិតរស់នៅដ៏រស់រវើក និងទាន់សម័យបំផុតនៅភ្នំពេញ។
លើសពីនេះទៀត គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា ក៏មានផ្តល់ជូនផងដែរនូវពាណិជ្ជកម្មចម្រុះ ដែលរួមបញ្ចូលទាំងការដើរទិញទំនិញ ការកម្សាន្ត ការញ៉ាំអាហារ និងការលំហែកាយនៅក្នុងកន្លែងតែមួយ ដែលលោកអ្នកអាចរីករាយជាមួយនឹងហាងទំនិញម៉ាកល្បី ផ្សារទំនើប ហាងលក់ទំនិញពិសេស និងសេវាកម្មផ្សេងៗ ជាច្រើនទៀត។ សេវាកម្មនិងបរិក្ខារផ្គត់ផ្គង់ដ៏ប្រណីតលំដាប់ពិភពលោកត្រូវបានប្រមូលផ្ដុំនៅទីនោះផងដែរ។
បង់ដំបូងទាប តម្លៃសរុបទាប ទិញខុនដូបានយ៉ាងងាយស្រួល
យូនីតខុនដូ និងសាលទទួលភ្ញៀវ នៃអគារខុនដូត្រូវបានរចនាយ៉ាងប្រណីត តាមបែបសណ្ឋាគារ ព្រមទាំងមានផ្ដល់ជូនសេវាកម្មគ្រប់គ្រង អចលនទ្រព្យប្រចាំការពេញ ២៤ម៉ោង ស្របតាមស្ដង់ដារលំដាប់អន្តរជាតិ ដែលបង្ហាញពីគុណភាព នៃជីវិតរស់នៅរបស់លោកអ្នក។
ខុនដូដ៏ប្រណីតមានទំហំចាប់ពី៣២-២៤៧㎡ មានរូបរាងជ្រុងនិងចំទិសល្អ អាចគយគន់ទេសភាពដ៍ស្រស់ត្រកាល និងមានប្រភេទខុនដូបន្ទប់គេង១ បន្ទប់គេង២ និងបន្ទប់គេង៣ដែលអាចបំពេញនូវរាល់តម្រូវការរបស់លោកអ្នកសម្រាប់ការស្នាក់នៅ។
ទន្ទឹមនឹងនេះ ដោយយល់ដឹងយ៉ាងច្បាស់នូវបំណងប្រាថ្នាអំពីជីវិតរស់នៅរបស់យុវវ័យ គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សានឹងបំពាក់នូវបរិក្ខារយ៉ាងសម្បូរបែប ដូចជា sky bar អាងហែលទឹងដ៏ធំទូលាយ កន្លែងហាត់ប្រាណជាដើម ដែលលោកអ្នកអាចជួបជុំជាមួយមិត្តភក្តិយ៉ាងសប្បាយ ព្រមទាំងធ្វើការហាត់ប្រាណ និងបន្ធូរសម្ពាធជាមួយនៅទីនេះ។
ក្នុងនាមជាសហគមន៍យុវវ័យអន្តរជាតិដំបូងបង្អស់នៅភ្នំពេញ គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា ជួយឲ្យយុវវ័យនៅភ្នំពេញមានលទ្ធភាពទិញខុនដូបានយ៉ាងងាយស្រួល ដោយធ្វើការបង់ដំណាក់កាលដំបូងចាប់ផ្តើមពី ១០,០០០ដុល្លារឡើងទៅ ឬបង់ប្រចាំខែចាប់ពី ២៥២ដុល្លារឡើងទៅ។ តម្លៃផ្ទះទាបនិងការបង់ដំណាក់កាលដំបូងទាប ធ្វើឲ្យយុវជនភ្នំពេញអាចមានសមត្ថភាពទិញខុនដូបាន និងអាចចាប់ផ្តើមជីវិតរស់នៅប្រកបដោយសុភមង្គលនិងភាពទាន់សម័យ ៕
ប្រភេទខុនដូដែលពេញនិយមបំផុត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]