ថៃ៖​ ប្រសិនបើនិយាយដល់ឈ្មោះ នាងការ៉ាកេត មហាជនខ្មែរភាគច្រើនប្រាកដជាស្គាល់រួចមកហើយ គឺកញ្ញា Bella Ranee ដែលជាកំពូលតួសម្តែងស្រីថៃមួយរូបដ៏ប៉ិនប្រសព្វ ដែលមានឈ្មោះបោះសំឡេង និង ត្រូវបានហ្វេនៗនៅកម្ពុជាស្គាល់កញ្ញាយ៉ាងច្បាស់ថាជាតួឯកស្រី​ ​នៅក្នុងខ្សែភាពយន្តរឿង «បុព្វេសន្និវាស» ដែលបានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍PNN របស់កម្ពុជា។ លើសពីនេះទៀត កញ្ញាក៏ធ្លាប់បានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០១៨ ផងដែរ។ ហើយជាមហាកត្តិយសផងនោះ កញ្ញាក៏ត្រូវបានព្រះរាជានុញ្ញាតិឱ្យចូលគាល់ដោយព្រះវររាជមាតាជាតិខ្មែរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ នៃកម្ពុជា។

លើសពីនេះ កេរ្តិ៍ឈ្មោះរបស់កញ្ញា Bella បានរីកក្រពុំដូចជាផ្កាត្រូវទឹក ខណៈពេលក្នុងឆ្នាំ២០២០រៀបនឹងផុតនោះ កញ្ញារូបស្រស់សោភារូបនេះ បានទទួលសមិទ្ធិផលជាច្រើនពីការងាររបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើគិតចាប់ពីខែកញ្ញា ឆ្នាំ២០២០ កញ្ញា Bella បានសម្តែងក្នុងភាពយន្តរឿងថ្មីដែលមានចំណងជើងថា «Roy Leh Marnya​» ដែលបានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុសិ្តលេខបីរបស់ថៃ Thaitv3​។ គួរបញ្ជាក់ផងដែរ ភាពយន្តនេះបានទទួលនូវប្រជាប្រិយភាព និង មតិគាំទ្រដ៏ច្រើនលើសលប់ពីសំណាក់ហ្វេនៗរបស់កញ្ញាផងដែរ។

នៅថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២០ ភាពយន្តថ្មីរបស់នាងមានចំណងជើងថា «E-Siam Sing» ឈរនៅចំណាត់កំពូលនៅក្នុងរោងភាពយន្តរបស់ថៃ។ ជាក់ស្តែង ភាពយន្តនេះទទូលបានចំណូលជាង២០០លានបាត នៅការិយាល័យលក់សំបុត្រ។​

ជាមួយគ្នានោះផងដែរ បើយើងតាមប្រភពព័ត៍មានរបស់កាសែត Thairath របស់ថៃ កញ្ញា​ Bella បានក្លាយជា Brand Ambassador សម្រាប់ហាងល្បីៗ១៥ ប្រ៊ែនដ៍ រួចមកហើយ។

ម្យ៉ាងវិញទៀត នាងក៏បានបង្ហាញខ្លូនជាញឹកញយនៅក្នុងកម្មវិធីធំៗជាច្រើនកាលពីឆ្នាំមុនៗផងដែរ។ទាំងនេះគឺជាសមិទ្ធិផល និង មោទនភាពមួយរបស់កំពូលតារាសម្តែងស្រីដ៏ល្បីល្បាញនៅក្នុងសង្គមសិល្បៈថៃរូបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Bella Ranee
Bella Ranee
Bella Ranee
Bella Ranee
Bella Ranee
Bella និង​ តួឯកប្រុសក្នុងរឿង បុព្វេសន្និវាស
Bella Ranee
Bella Ranee
Bella Ranee
Bella Ranee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]