កូរ៉េខាងត្បូង ៖ កម្មវិធីប្រគល់ពានរង្វាន់មួយរបស់ MBC ឆ្នាំ ២០២០ ដែលត្រូវបានចាក់ផ្សាយ កាលពីថ្ងៃទី ២៩ ខែធ្នូ បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល ចំពោះការបង្ហាញខ្លួនរបស់សិល្បករល្បីៗ ពិសេសនោះគឺ ការបង្ហាញខ្លួនរបស់តារាស្រីជើងចាស់ Lee Hyori ជាមួយនឹងឈុតដែលនាងច្នៃពីភួយ។
ជាការពិតណាស់ Lee Hyori បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងកំឡុងពេល និងក្រោយពេលទទួលបានពានរង្វាន់ ដោយហេតុផលពីរគឺ នាងទទួលបានពានរង្វាន់ Best Music and Talk Female និងហេតុផលម៉្យាងទៀត គឺឈុតសម្លៀកបំពាក់ពីភួយ ដែលនាងផលិតដោយខ្លួនឯង ដែលគេហៅថា រ៉ូបភួយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើទោះបីជា នាងមិនអាចចូលរួមកម្មវិធី ទទួលពានរង្វាន់នេះបានដោយផ្ទាល់ ប៉ុន្តែ Lee Hyori ក៏បានបង្ហាញវីដេអូទទួលពាន និងអរគុណអ្នកគាំទ្រ តាមរយៈសារជាវីដេអូ នៅផ្ទះរបស់នាងផ្ទាល់តែម្ដង។
ខ្សែវីដេអូបានចាប់ផ្តើម ជាមួយសកម្មភាព Lee Hyori បើកទ្វារដើរចេញមក។
នៅពេលក្រឡេកឃើញដំបូង វាពិតជាពិបាកនឹងសង្កេតណាស់ថា ឈុតនាងស្លៀក គ្រាន់តែជាភួយ ព្រោះវាមើលទៅដូចជារ៉ូបស្រមោលស។
ទោះបីជាសម្លៀកបំពាក់របស់នាង គ្រាន់តែជាភួយក៏ដោយ មានអ្នកគាំទ្រជាច្រើន បានអបអរសាទរ និងពោលសរសើរលើរូបនាង បង្ហាញថាពួកគេពិតជាពេញចិត្ត លើការច្នៃប្រឌិតរបស់នាង៕
ទស្សនារូបភាព និងវីដេអូខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]