បរទេស៖ គ្រួសារមួយដែលមានបងប្អូនបង្កើត១២នាក់បានបំបែកឯតទគ្គកម្ម Guinness World Record សម្រាប់ការបូកបញ្ចូលអាយុរួមគ្នាក្នុងចំនួនខ្ពស់់បំផុត ដោយវ័យចំណាស់ជាងគេមានអាយុ៩៥ឆ្នាំ និងក្មេងជាងគេនៅអាយុ៧៥ឆ្នាំ។ យោងតាមការចេញផ្សាយរបស់គេហទំព័រ Guinness បានឲ្យដឹងថា គ្រួសារត្រកូល D'Cruz មានអាយុរួមបញ្ចូលគ្នាចំនួន១,០៤២ឆ្នាំនិង៣១៥ថ្ងៃ ហើយកំណត់ត្រារបស់ពួកគាត់ត្រូវបានទទួលស្គាល់ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំមុន។
ឈ្មោះនិងថ្ងៃខែឆ្នាំកំណើតរបស់ពួកគាត់មានដូចជា Doreen (កើតថ្ងៃទី៣ ខែកញ្ញា ឆ្នាំ១៩២៣), Patrick (កើតថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩២៥), Genevieve (កើតថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៩២៧), Joyce (កើតថ្ងៃទី២ ខែមីនា ឆ្នាំ១៩២៩), Ronnie (កើតថ្ងៃទី២៤ ខែសីហា ឆ្នាំ១៩៣០), Beryl (កើតថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩៣២), Joe (កើតថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៣៤), Francesca (កើតថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៩៣៦), Althea (កើតថ្ងៃទី២៧ ខែកកក្កដា ឆ្នាំ១៩៣៨), Teresa (កើតថ្ងៃទី៩ ខែមិថុនា ឆ្នាំ១៩៤០), Rosemarie (កើតថ្ងៃទី៣០ ខែមីនា ១៩៤៣) និង Eugenia (កើតថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥)។
បងប្អូនបង្កើតទាំងអស់សុទ្ធតែកើតមកមានឪពុកម្ដាយតែមួយ នៅក្នុងប្រទេសប៉ាគីស្ថាន ហើយឥឡូវនេះពួកគាត់បានរស់នៅក្នុងប្រទេសផ្សេងៗគ្នា រួមមានកាណាដា ទីក្រុងឡុងដ៍ ប្រទេសស្វីស និងសហរដ្ឋអាមេរិក។ គ្រួសារត្រកូល D'Cruz បាននិយាយថា បើទោះបីពួកគាត់មិនបានរស់នៅជុំគ្នានៅកន្លែងតែមួយ ក៏ពួកគាត់គឺជាគ្រួសារដ៏ជិតស្និទ្ធ ដែលទទួលបានការបំបែកឯតទគ្គកម្ម Guinness World Records៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]