ក្រុងតូក្យូ៖ យោងតាមប្រធានគ្រប់គ្រងជំងឺរាតត្បាតរបស់ជាតិបាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសជប៉ុននឹងពិចារណាក្នុងការចេញសេចក្តីប្រកាសដាក់ប្រទេសក្នុងភាពអាសន្នថ្មីមួយ បន្ទាប់ពីអភិបាលខេត្តក្នុងតំបន់បានជំរុញឱ្យរដ្ឋាភិបាលចាត់វិធានការដោះស្រាយនូវការកើនឡើងនូវចំនួនករណីកូវីដ-19។
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចលោក Yasutoshi Nishimura បានប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំជាមួយអភិបាលក្រុងតូក្យូ Yuriko Koike និងថ្នាក់ដឹកនាំមកពីខេត្តជិតខាងចំនួនបីថា រដ្ឋាភិបាលចាំបាច់ត្រូវពិគ្រោះជាមួយអ្នកជំនាញផ្នែកសុខភាពមុនពេលសម្រេចចិត្តលើសេចក្តីប្រកាសថ្មីនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Nishimura បាននិយាយថា៖ «រដ្ឋាភិបាលនិងអភិបាលខេត្តទាំងបីបានយល់ស្របថា ស្ថានការណ៍នៅតូក្យូកាន់តែធ្ងន់ធ្ងរទៅៗ ដូច្នេះហើយការប្រកាសអាសន្នប្រហែលជាចាំបាច់។» លោកបានបន្តថា វិធានការណ៍ជាបណ្តោះអាសន្ននោះគឺ ភោជនីយដ្ឋាននិងហាងខារ៉ាអូខេនៅក្នុងតំបន់តូក្យូនឹងត្រូវបានស្នើសុំឲ្យបិទនៅម៉ោង8យប់ ខណៈដែលអាជីវកម្មដែលបម្រើស្រាគួរតែបិទនៅម៉ោង7យប់។
នាយករដ្ឋមន្រ្តី Yoshihide Suga បានកំពុងពិចារណានឹងការអំពាវនាវឱ្យដាក់ប្រទេសក្នុងភាពអាសន្ន ដែលរដ្ឋាភិបាលបានណែនាំកាលពីខែមេសា ក្នុងកំឡុងពេលមានរលករាតត្បាតដំបូង។ លោក Suga គ្រោងនឹងថ្លែងសុន្ទរកថាជាសាធារណៈនៅថ្ងៃទី4 ខែមករានេះផងដែរ។
ទីក្រុងតូក្យូបានបង្កើនកម្រិតប្រកាសអាសន្នកូវីដ-19ដល់កម្រិតខ្ពស់បំផុតកាលពីថ្ងៃទី17 ខែធ្នូ។ ការឆ្លងថ្មីនៅក្នុងរាជធានីបានឡើងដល់កម្រិតខ្ពស់បំផុតដល់ទៅ 1,337នាក់នៅថ្ងៃទី31 ខែធ្នូ ហើយនៅថ្ងៃសៅរ៍មានចំនួន 814នាក់បន្ថែមទៀត។ ហើយនៅទី31 ខែធ្នូក៏មានកំណត់ត្រាអ្នកឆ្លងថ្មីទូទាំងប្រទេសដែលមានដល់ទៅ 4,520ករណី។
Fumie Sakamoto អ្នកគ្រប់គ្រងការឆ្លងមេរោគនៃមន្ទីរពេទ្យអន្តរជាតិ St Luke's ក្នុងទីក្រុងតូក្យូបាននិយាយថា ការកើនឡើងនៃករណីជំងឺកូវីដ-19 បានបង្កើនតម្រូវការនៃមន្ទីរពេទ្យកាន់តែច្រើន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]