បរទេស ៖ តាមពិតទៅ វាជារឿងធម្មតាទេ ដែលថាមនុស្សស្រី ពេញចិត្តនូវអ្វីដែលស្រស់ស្អាត ជាហេតុធ្វើឲ្យពួកគេ ចង់តុបតែងខ្លួន ប្រើផលិតផលនេះនោះថ្មីៗ ដើម្បីសម្អិតសម្អាងពេញមួយតួខ្លួនរបស់ពួកគេ ឲ្យមានភាពស្រស់ស្អាត ជារៀងរាល់ថ្ងៃ។
ក្នុងនោះដែរ ក្រចកក៏ជាផ្នែកដ៏សំខាន់មួយ ជួយឲ្យនារីៗ បានបង្ហាញភាពទាក់ទាញទៅកាន់ពិភពលោក ជាមួយនឹងសម្រស់ម្រាមដៃដ៏វែង តូចស្រឡូន បន្ថែមពីលើដោយការរចនាក្រចក ដ៏សម្បូរបែប។ ការរចនានោះទៀតសោត វាត្រូវបានគេអភិវឌ្ឍន៍ជាស្ទីលថ្មីៗ ផ្ដើមចេញពីពណ៌ស្រាលៗ រលោងៗ បន្ទាប់មកគេក៏ចាប់ផ្ដើមពេញនិយម ពណ៌ក្រចកដិតៗ ដូចជាពណ៌ខ្មៅ ក្រហម ខៀវ ហើយក្រោយមកមិនយូរប៉ុន្មាន នារីៗក៏បង្វែរចំណាប់អារម្មណ៍ទៅរក ការរចនាម៉ូតក្រចក ដោយការគូរ ដូចជាគំនូរតូចៗ រូបផ្កា រូបតុកតា ឬការបិទត្បូងលើក្រចកជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក នៅលើបណ្ដាញអ៊ីនធើណែត យើងក៏បានប្រទះឃើញជាហូហែ នូវការបង្ហាញស្ទីល នៃការរចនាម៉ូតក្រចក តាមបែបប្លែកៗ កម្រនឹងប្រទះឃើញនៅក្នុងជីវិតប្រចាំថ្ងៃ ពិសេសវាបានធ្វើឲ្យមនុស្សជាច្រើន ចោទជាសំនួរសួរថា តើមានមនុស្សធ្វើក្រចកបែបនេះ ពិតមែនឬ? តើគេអាចរស់នៅជាមួយក្រចកបែបនេះ បានដែរឬ?
តោះដើម្បីកុំឲ្យខាតពេលយូរ មកទស្សនារូបភាព ការរចនាម៉ូតក្រចក ក្នុងស្ទីលប្លែកបំផុត ដែលយើងស្ទើរតែមិនធ្លាប់ឃើញពីមុនមក!
ទស្សនារូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]