បរទេស៖ ប្រិយមិត្តដែលជាហ្វេនតារាអន្តរជាតិ ច្បាស់ជាបានជ្រាបមកហើយថា តារាចម្រៀងរ៉េបនិយមលេងខ្លួនស៊ិចស៊ី Nicki Minaj បានធ្វើការសម្រាលកូនដំបូងរបស់នាង កាលពីអំឡុងខែតុលាកន្លងទៅ ដែលធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន នាំគ្នាចូលរួមអបអរសាទរជាហូរហែ ទោះបីជាក្នុងពេលនោះ នាងតែងតែរក្សារឿងមួយនេះជាការសម្ងាត់យ៉ាងណាក៏ដោយ។
តែយ៉ាងណាមិញ ក្រោយពេលដែលនាងសម្រាលបាន រយៈពេលជាងប៉ុន្មានខែមកនេះ Nicki Minaj ក៏ចាប់ផ្ដើមបង្ហាញរូបរាង និងមុខមាត់កូនប្រុសដំបូងរបស់នាងជាសារធារណៈ ឲ្យមហាជនបានស្គាល់ ពិសេសគឺនៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះផ្ទាល់តែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយកាលពីម្សិលមិញនេះ Nicki Minaj ក៏ទើបតែបានបង្ហោះរូបភាព កូនប្រុសរបស់នាង នៅលើគណនី IG ផ្ទាល់ខ្លួនជាច្រើនសន្លឹកផងដែរ។ ហើយក្នុងនោះយើងឃើញថា កូនប្រុសរបស់តារាចម្រៀងរូបនេះ ពិតជាថ្លោស មានសាច់ទ្រលុកទ្រលុន និងមានមុខមាត់ឃ្យូតៗ កាត់បានទៅរកម៉ាក់ៗគេច្រើន និងគួរឲ្យក្នាញ់ខ្លាំងមែនទែន៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម ៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]