ថៃ ៖ Thai TV3 ជាប៉ុស្តិ៍ទូរទស្សន៍មួយ ស្ថិតនៅទីក្រុងបាងកក ប្រទេសថៃ ដែលបានផ្តល់ជូននូវ កម្មវិធីកម្សាន្តជាច្រើនដល់អ្នកទស្សនា។ ទន្ទឹមនឹងនោះ គេឃើញមានតារាប្រុសស្រីល្បីៗ បានសាងកេរ្តិ៍ឈ្មោះ ទទួលបានភាពល្បីល្បាញខ្លាំង ជាច្រើននាក់ផងដែរ សុទ្ធតែធំធាត់ឡើង នៅក្នុងប៉ុស្តិ៍ទូរទស្សន៍មួយនេះ។
ជាក់ស្តែង ក្នុងចំណោមតារាថៃល្បីៗជាច្រើន តារាប្រុសប៉ុន្មានដួងនេះ ត្រូវបានគេសង្កេតឃើញថា ពួកគេហាក់ទទួលបានការគាំទ្រច្រើន ពីសំណាក់យុវវ័យបច្ចុប្បន្ន ពួកគេថែមទាំងមានរូបរាង មុខមាត់ ស្រស់សង្ហា ត្រូវតាមស្ទីលដែលគេពេញនិយមទៀត រឹតតែធ្វើឲ្យពួកគេ ក្លាយជាចំណាប់អារម្មណ៍ពិសេស ពីអ្នកទស្សនាយ៉ាងច្រើន តាមរយៈការសម្តែងរបស់ពួកគេ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ដឹងថា តើតារាប្រុសទាំង១២ រូប ដែលកំពុងមានឈ្មោះបោះសម្លេង នៅប៉ុស្តិ៍ទូរទស្សន៍ Thai TV3 មានតារារូបណាខ្លះ?
ទស្សនារូបភាពខាងក្រោម ៖
១. Pon Nawasch
ដើមឆ្នាំនេះ តារាប្រុសវ័យ ២៤ឆ្នាំរូបនេះ កំពុងត្រៀមបង្ហាញខ្លួនក្នុងរឿង Koo Wein និងរឿង Praomook។
២. Sarin Inpitar
ក្នុងវ័យ ២៥ឆ្នាំ តារាប្រុសសង្ហាររូបនេះ បានសម្តែងក្នុងរឿង The Miracle of Teddy Bear (ប្រភេទ BL) ជាមួយ Job Thuchapon ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
៣. August Vachiravit
ដូចគ្នានេះដែរ ក្នុងវ័យ ២៤ឆ្នាំ August Vachiravit បានសម្តែងក្នុងរឿង Mae Krua Kon Mai និង Yommathoot Gub Poot Sao។
៤. Mai Warit
Mai Warit លោកមានអាយុ ៣០ឆ្នាំ កំពុងសម្តែងក្នុងភាពយន្តថ្មី “Poot Maenam Khong” ជាមួយតារាស្រី Oom Eisaya។ ដូចគ្នានេះដែរ រឿង “Mia Jum Pen” របស់លោក នឹងត្រូវចាក់ផ្សាយ នៅដើមឆ្នាំ ២០២១ ខាងមុខនេះនៅលើប៉ុស្តិ៍ TV3។
៥. Job Thuchapon
ក្នុងវ័យ ២៨ ឆ្នាំ លោក Job Thuchapon បានសម្តែងក្នុងរឿង “Luerd Chao Phraya” និងរឿង “The Miracle of Teddy Bear” ផងដែរ។
៦. Ice Panuwat
ដូចគ្នានេះដែរ លោក Ice Panuwat មានអាយុ ២៥ឆ្នាំ លោកកំពុងសម្តែងក្នុងរឿង “Keb Pandin” ជាមួយ Pon Nawasch និង Oom Eisaya។
៧. Kongthap Peak
Kongthap Peak ជាតារាសម្តែងប្រុសថ្មីថ្មោង នៅប៉ុស្តិ៍ទូរទស្សន៍ TV3 លោកបានបញ្ចប់ការសម្តែងរបស់ខ្លួន ក្នុងរឿង “Dare to Love: Hai Ruk Pipaksa” ជាមួយ Bella Ranee។
៨. Mean Phiravich
Mean Phiravich ក្នុងអាយុស្របាលនឹងតារាប្រុសផ្សេងទៀត តារាប្រុស ២២ឆ្នាំរូបនេះ បានចុះកុងត្រាជាមួយប៉ុស្តិ៍ TV3 ហើយលោកក៏បានសម្តែងជាតួរង ក្នុងរឿងថ្មី ចំណងជើង“Petchakard Jun Jao”។
៩. Kratingg Khunnarong
Kratingg Khunnarong មានអាយុ ២៤ឆ្នាំ លោកបានបញ្ចប់ការសម្តែង ក្នុងរឿងចំនួន ៣ គឺ រឿង “Piphob Himmaparn” រឿង “Praomook” និងរឿង “Theptida Pla Rah”។ ហើយឥលូវនេះ លោកបានសម្តែងក្នុងរឿងថ្មី គឺ “Kaen Ruk Salub Chata” ជាមួយ Bua Nalinthip។
១០. Ryu Vachirawich
ក្នុងវ័យ២០ឆ្នាំ តារាសម្តែងប្រុសរូបនេះ បានកំពុងសម្តែងក្នុងរឿងចំនួនពីរគឺ “Luerd Chao Phraya” និង “May December Romance”។
១២. Smith Paswitch
Smith Paswitch លោកមានអាយុ២០ឆ្នាំ លោកជាតារាប្រុសដែលចាប់ផ្តើមសម្តែងក្នុងរឿង “Toong Sanaeha” ហើយពេលថ្មីៗលោកនឹងសម្តែងក្នុងរឿងភាគថ្មីគឺ “Mummy Tee Ruk”
១៣. Tee Tanapon
Tee Tanapon មានអាយុប្រហាក់ប្រហែលនឹងតារាផ្សេងទៀតនេះ លោកបានល្បីឈ្មោះក្នុងរឿង “2 Moons”។ ឥលូវនេះលោកកំពុងសម្តែង ក្នុងរឿងថ្មី “Buppe Roi Rai” និងរឿង “The Miracle of Teddy Bear”។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]