អាមេរិក៖ ហាងបារកាហ្វេ និងទឹកផ្លែឈើមួយនៅឆ្នេរភាគខាងជើងរដ្ឋ Miami បានចាប់ផ្តើមឆ្នាំថ្មីដោយភាពភ្ញាក់ផ្អើល បន្ទាប់ពីភ្ញៀវម្នាក់បានទុកលុយធីប ដល់ទៅ2,021ដុល្លារ។
Kelly Amar បានប្រាប់ CNN ថាក្រុមគ្រួសាររបស់នាងបានបើកហាង Miami Squeeze ហើយលុយធីបនេះគឺជារឿងដ៏អស្ចារ្យសម្រាប់ពួកគេ។ ភ្ញៀវនេះបានមកហាងនៅថ្ងៃសុក្រ ហើយវិក័យប័ត្ររបស់នាងគឺអស់ 71.84ដុល្លារ។ ចំនួនលុយធីបដែលនាងសរសេរលើវិក័យប័ត្រ គឺមានរហូតដល់ទៅ 2,814%។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សKelly Amar បាននិយាយថា៖ «នាងគឺជាភ្ញៀវធម្មតាដែលមកម្តង ឬពីរដងក្នុងមួយសប្តាហ៍ ហើយយើងមិនដែលរំពឹងថាមានរឿងនេះកើតឡើងនោះទេ។» នាងបន្តថា «នៅពេលយើងទទួលបានវិក័យប័ត្រដំបូង យើងគិតថាវាគឺ 20.21ដុល្លារ។»
Amar បាននិយាយថានៅពេលដែលបុគ្គលិកដឹងថាវាគឺ 2,021ដុល្លារ ពួកគេបានទៅសួរភ្ញៀវវិញដើម្បីប្រាកដថានាងចង់ឱ្យលុយធីបដ៏ច្រើនបែបនេះ។
យើងត្រលប់ទៅនាងវិញហើយសួរថា តើអ្នកប្រាកដទេ? ហើយនាងបាននិយាយថា៖ «ប្រាកដហើយ ខ្ញុំអរគុណចំពោះអ្នករាល់គ្នា ហើយខ្ញុំចង់តបស្នងវិញ ខ្ញុំចង់ចាប់ផ្តើមឆ្នាំថ្មីនេះដោយធ្វើរឿងត្រឹមត្រូវ គឺឱ្យលុយនេះទៅអោយអ្នកទាំងអស់គ្នា។»
លុយធីបនេះនឹងត្រូវបែងចែកទៅឱ្យបុគ្គលិក 25នាក់របស់ហាងទុកជាកាដូ។ ម្ចាស់ហាងក៏បានចែករំលែកការដឹងគុណរបស់ពួកគេតាមរយៈការបង្ហោះរូបថតវិក័យប័ត្រនៅលើគណនី Instagram របស់ហាងផងដែរ។
Amar ដែលគ្រប់គ្រងផ្នែកទីផ្សាររបស់ហាងនេះបាននិយាយថា នាងនិងបុគ្គលិកទាំងអស់ពិតជាអរគុណខ្លាំងណាស់ ពីព្រោះនៅពេលដែល Covid-19 វាយលុក អាជីវកម្មដែលមានអាយុ30ឆ្នាំនេះត្រូវឱ្យបុគ្គលិកជាច្រើននាក់ចាកចេញ។
«ឆ្នាំ2020 បានបញ្ចប់ហើយ ហើយឆ្នាំ2021 បានចាប់ផ្តើមល្អបណ្តើរៗវិញហើយ!» Amar បាននិយាយ ដោយអាជីវកម្មបានចាប់ផ្តើមងើបឡើងវិញ ហើយហាងនេះនឹងមានគម្រោងបើកទីតាំងថ្មីមួយទៀតផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]