ចិន៖ កាលពីពេលថ្មីៗនេះ យោងតាមទំព័រ Sina បានរាយការណ៍ថា នៅល្ងាចថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅនេះ តារាស្រីល្បីឈ្មោះ Angela Baby បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Gala ឆ្នាំថ្មី ជាមួយនឹងការតុបតែងខ្លួនយ៉ាងស្រស់សោភា ដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពេញបណ្ដាញសង្គម។
នៅក្នុងនោះដែរ បន្ទាប់ពីរូបភាពរបស់តារាស្រីរូបនេះ ត្រូវបានចែកចាយភ្លាមៗនោះ ក៏ទទួលបាន ការសរសើរជាច្រើន ពីអ្នកនិយមបណ្ដាញសង្គម ជាពិសេស ព្រមជាមួយនឹងការតែងខ្លួន ក្នុងឈុតសម្លៀកបំពាក់ បែបរ៉ូបវែងដែលមានការច្នៃម៉ូតយ៉ាងប្រណីត ទាក់ទាញក្រសែភ្នែកទស្សនិកជនជាទីបំផុត ខណៈដែលនាងបានគ្រងហើយនោះ គឺប្រៀបដូចជា ព្រះនាងដែលលេចចេញ ពីរឿងនិទាន ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត ទន្ទឹមនឹងការបង្ហាញខ្លួនលើកនេះ ក៏បានធ្វើឲ្យមើលឃើញពីសម្រស់ដ៏ក្មេងជាងវ័យ និងមានមន្តស្នេហ៍យ៉ាងខ្លាំង ដែលមនុស្សជាច្រើន បានសរសើរមិនដាច់ពីមាត់ ព្រមទាំងប្រាថ្នាចង់បានគ្រប់ៗគ្នា៕
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]