បរទេស៖ សាកស្រមៃថាព្រះចន្ទរបស់យើងមានបងប្អូនភ្លោះ ដែលបោះពួយចូលមកនិងស្ថិតនៅក្នុងទំនាញរបស់ផែនដីដែរ។ ខណៈពេលវាចូលមកក្នុងគន្លងគោចរដែរ ក្នុងចម្ងាយពាក់កណ្ដាលរវាងផែនដីនិងព្រះចន្ទដើមរបស់យើង ព្រះចន្ទទីពីរនេះនឹងជួយឲ្យរលកមហាសមុទ្រនៅលើផែនដីកាន់តែបោកបក់ខ្លាំង។
ជាក់ស្ដែង ព្រះចន្ទដំបូងរបស់យើងគឺជាអ្នកជួយបង្កើតជំនោរនៅលើសមុទ្រ។ ដូច្នេះបើមានព្រះចន្ទទីពីរទៀត វានឹងជួយបង្កើនឥទ្ធិពលកាន់តែខ្លាំង។ ជំនោរសមុទ្រនឹងកើនឡើងខ្ពស់ជាងមុន៦ដង ដោយអាចបំផ្លាញឆ្នេរសមុទ្រ និងជន់លិចទីក្រុងធំៗជាច្រើននៅលើពិភពលោក រួមមានញូវយ៉ក សិង្ហបុរី និងទីក្រុងឡុងដ៍ ឲ្យបាត់រូបរាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែមិនមែនគ្រោះមហន្តរាយទាំងអស់សុទ្ធតែកើតមាននៅលើផែនដីនោះទេ។ កម្លាំងទំនាញរួមគ្នានៃផែនដីនិងព្រះចន្ទដើម ក៏ជះឥទ្ធិពលកន្ត្រាក់ទៅកាន់ព្រះចន្ទទីពីរដែរ។ កម្លាំងទំនាញទៅវិញទៅមករវាងអង្គទាំងអស់នេះ នឹងរឹបផ្ទៃរបស់ព្រះចន្ទទីពីរឲ្យមានកម្ដៅនិងបង្កើតបានជាសកម្មភាពកម្អែលភ្នំភ្លើង។ ជំនន់កម្អែលភ្លើងនៅលើផ្ទៃព្រះចន្ទទីពីរនេះប្រៀបដូចជាភ្នំភ្លើងរាប់ពាន់ ដែលគេធ្លាប់ឃើញមានសព្វថ្ងៃនៅលើព្រះចន្ទ Io របស់ព្រហស្បតិ៍អ៊ីចឹងដែរ។
គួរបញ្ជាក់ផងដែរ ឥឡូវនេះព្រះចន្ទដើមរបស់យើងកំពុងឃ្លាតឆ្ងាយពីផែនដីបន្តិចម្ដងៗ នៅចម្ងាយ៣.៨សង់ទីម៉ែត្រជារៀងរាល់ឆ្នាំ ដែលប្រៀបដូចជាល្បឿនដុះលូតលាស់នៃក្រចកដៃរបស់យើងដែរ។ ក្នុងពេលជាមួយគ្នានេះ វាបានទាញល្បឿនរង្វិលខ្ញាល់នៅលើផែនដី ឲ្យកាន់តែយឺតជាងមុន។ ហេតុនេះ វានឹងធ្វើឲ្យរយៈពេលមួយថ្ងៃនៅលើផែនដី បង្កើនវេលាចំនួន១វិនាទីថែមទៀតរៀងរាល់៤០,០០០ឆ្នាំម្ដង។ បើមានព្រះចន្ទទីពីរទៀត នោះដំណើរហេតុបែបនេះនឹងនាំឲ្យពេលវេលានៅលើផែនដីកើនឡើងកាន់តែឆាប់។ រាប់លានឆ្នាំទៀត មួយថ្ងៃនៅលើផែនដីនឹងមានរយៈពេលយូរជាងមុន១៦ភាគរយ ដែលអាចមានពេល២៨ម៉ោងក្នុងមួយថ្ងៃ។
ព្រះចន្ទទីពីរក៏នឹងរសាត់ទៅតាមព្រះចន្ទដើម ហើយពួកវានឹងបុកគ្នា
ដែលបង្កើតជាកម្ទេចកម្ទីដូចជាបាល់ភ្លើងហោះសំដៅមកកាន់ផែនដីវិញ បង្កើតជារណ្ដៅធំៗផងដែរ។
ប៉ុន្តែប្រសិនបើកម្ទេចកម្ទីទាំងនេះមិនបានបុកផែនដីទេ
ហើយត្រូវទាញយកដោយកម្លាំងទំនាញរបស់ផែនដីវិញនោះ ពួកវានឹងក្លាយជាកងរង្វង់របស់ផែនដីវិញនៅជុំវិញតំបន់ខ្សែអេក្វាទ័រ
ប្រៀបដូចជាភពសៅរ៍ដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]