កូរ៉េខាងត្បូង ៖ នៅថ្ងៃទី ១ ខែមករា តារា Kpop ប្រុសដ៏ល្បីល្បាញ G-Dragon បានប្រើប្រាស់បណ្ដាញ Instagram ផ្ទាល់ខ្លួន ដើម្បីស្វាគមន៍អ្នកគាំទ្រ នៅថ្ងៃចូលឆ្នាំថ្មី ២០២១ ដោយលោកបានបង្ហោះរូបភាពចំនួន ២សន្លឹក ជាមួយនឹង hashtag ដ៏សាមញ្ញមួយ ដែលកត់សម្គាល់ពីកាលបរិច្ឆេទ ថ្ងៃ ខែ ឆ្នាំ ដែលលោកបានបង្ហោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះយ៉ាងណាក៏ដោយ រូបភាពមួយក្នុងចំណោមរូបភាព ២សន្លឹកនោះ ទទួលបានចាប់អារម្មណ៍ខ្លាំង ហើយក៏ត្រូវបានអ្នកលេងបណ្ដាញអ៊ីនធើណែត បញ្ចេញប្រតិកម្មខ្លាំងណាស់ដែរ ទាក់ទងនឹងរូបភាព ដៃរបស់សមាជិកក្រុម BigBang ទាំង ៥។

ហ្វេនៗមួយចំនួន បានបញ្ចេញមតិយោបល់ប្លែកៗពីគ្នា រួមមានដូចជា ៖

មតិអ្នកលេងបណ្ដាញអ៊ីនធើណែត

យ៉ាងណាមិញ ប្រសិនបើ ការជជែកវែកញែក នៅតែបន្តបែបនេះ វានឹងក្លាយជា ការបញ្ចេញមតិតឹងសរសៃ.ក ដាក់គ្នាជាមិនខាន ក្នុងពេលដែលមតិរិះគន់ចំពោះអតីតសមាជិកក្រុម នៅតែមាន នៅចំពោះមុខសមាជិកក្រុមបច្ចុប្បន្ន​ បែបនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]