បរទេស ៖ កាលពីពេលថ្មីៗនេះ វីដេអូបទចម្រៀងរបស់ Justin Bieber ដែលមានចំណង់ជើងថា «Anyone» ទើបនឹងចេញបានប៉ុន្មានថ្ងៃសោះ ប៉ុន្តែសង្កេតឃើញថា ទទួលបានការគាំទ្រខ្លាំង ពីសំណាក់មហាជន ហើយអ្វីកាន់តែពិសេសនោះគឺ តារារូបនេះបង្ហាញខ្លួនជាមួយនឹងដងខ្លួនថ្មី ដែលគ្មានស្នាមសាក់ ជាអ្វីដែលថ្មី នឹងប្លែកភ្នែកខ្លាំង សម្រាប់ទស្សនិកជនគ្រប់ៗរូបផងដែរ។
ដោយឡែក មុននឹងថតបទចម្រៀងនេះវិញ តារាប្រុសវ័យ ២៦ឆ្នាំរូបនេះ បានបង្ហាញវីដេអូឈុតក្រៅឆាក ជាសកម្មភាពនៃការលុបស្នាមសាក់ជុំវិញដងខ្លួន ដោយប្រើប្រាស់គ្រឿងសម្អាង Make Up ដែលអាចបិទជិត នូវគ្រប់ស្នាមសាក់ ជុំវិញដងខ្លួនទាំងអស់ ដោយមិនឃើញសូម្បីតែបន្តិច មើលទៅហាក់បីដូចជាមនុស្សថ្មីម្នាក់ផងដែរ។ ចំណែកបទនេះវិញ Justin Bieber ត្រូវសម្តែងជាអ្នកប្រដាល់អាជីពមួយរូប និងជាប្តីដ៏ល្អមួយរូបផងដែរ ប៉ុន្តែតួស្រីក្នុងបទនេះ គឺជាតារាសម្តែងអាមេរិក Zoey Deutch មិនមែនជា Hailey Bieber នោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយពីបានឃើញដូច្នេះរួចមក អ្នកគាំទ្រភាគច្រើនក៏បាននិយាយថា តារាប្រុសរូបនេះ កាន់តែស្អាតនៅពេលគ្មានស្នាមសាក់ដូច្នេះ និងមួយចំនួនទៀតនិយាយថា ពិតជាប្លែកភ្នែកខ្លាំងណាស់ នៅពេលដែលឃើញ លោកគ្មានស្នាមសាក់ដូច្នេះ៕
សូមចូលទស្សនារូបភាពខាងក្រោម ៖













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]