កូរ៉េខាងត្បូង៖ កាលពីមុននេះបន្តិច នៅលើគណនីអ៉ីនស្តារក្រាមជាផ្លូវការ តារាចម្រៀងទោល Park Bom បានបង្កការភ្ញាក់ផ្អើលជាខ្លាំង ទៅដល់មហាជន ជាពិសេសនោះ ហ្វេនៗតែម្តង ដែលតារាស្រីរូបនេះ បានសម្រកទម្ងន់ជាមួយរូបរាងមិនគួរឲ្យជឿ។
ក្នុងនោះផងដែរ អតីតសមាជិក 2NE1 រូបនេះបានចែករំលែកទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា រូបនាងបានសម្រកទម្ងន់ពី ៧០គីឡូ មកត្រឹមតែ ៥៩ គីឡូតែប៉ុណ្ណោះ សម្រាប់ត្រៀមការវិលមកកាន់ឆាកតន្រ្តី នាពេលខាងមុននេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង នៅក្នុងរូបថតដែលត្រូវបានបង្ហោះ រួមជាមួយរាងរបស់ Park Bom នៅក្នុងពិធីប្រគល់ពានរង្វាន់ កាលពីឆ្នាំមុន រូបរាងរបស់នាង មានសាច់ជាងនេះច្រើន ចំណែកឯរូបភាពថ្មី នាងមានរាងស្លីមស្អាត ដែលយើងអាចសង្កេតឃើញថា មានភាពខុសគ្នា ១៨០ដឺក្រេតែម្តង។
យ៉ាងណាមិញ ក្រោយពីឃើញបែបនេះ បណ្តាអ្នកគាំទ្រ បានបង្ហាញអារម្មណ៍ សប្បាយចិត្តជាពន់ពេក និងបានលើកឡើងថា ទោះអាយដលរបស់ខ្លួន មានរូបរាងយ៉ាងណា មិនថាពីមុន ឬបច្ចុប្បន្ន ក៏នៅតែពេញចិត្ត និងនៅតែគាំទ្រ តារាក្នុងដួងចិត្តរបស់ពួកគេជានិច្ច៕
សូមទស្សនារូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]