ម៉ិកស៊ិក៖ ឈានចូលឆ្នាំ ២០២១ ភ្លាម ស្រាប់តែមានដំណឹងដ៏ក្រៀក្រំមួយ ចំពោះហ្វេនៗ ដែលមានការគាំទ្រយ៉ាងខ្លាំង ទៅលើបេក្ខភាពក្រកួតបវរកញ្ញាពិភពលោករបស់ប្រទេសម៉ិកស៊ិក Miss World Mexico ២០២០ នាង Ximena Hita ត្រូវបានគេរកឃើញថា បានស្លាប់នៅក្នុងផ្ទះរបស់ខ្លួន កាលពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២១ កន្លងទៅនេះ។

យោងតាម សារព័ត៌មានបានឲ្យដឹងថា Ximena Hita ទើបតែមានអាយុ ២១ ឆ្នាំប៉ុណ្ណោះ ហើយអ្វីដែលកាន់តែនឹកស្មានមិនដល់នោះគឺ ដំណឹងនៃការស្លាប់របស់នាង គឺពិតជាបានធ្វើឱ្យមនុស្សម្នាជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះមុនពេលដែលបានបានទទួលមរណភាព ប៉ុន្មានម៉ោងមុននេះ Ximena ក៏បានធ្វើការឆ្លើយសំនួរពីអ្នកតាមដាននាងតាមរយៈ Instagram ដែលមានមនុស្សមួយចំនួនតូច បានបង្ហាញពីចំណង់ចំណូលចិត្ត ចំពោះអាជីពរបស់នាងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដំណឹងដ៏សោកស្ដាយមួយនេះ បានបន្សល់នូវទុក្ខដ៏ក្រៀមក្រំ នៅក្នុងចិត្តមនុស្សរាប់ពាន់នាក់ដែលបានគាំទ្រដល់រូបនាង ហើយនៅក្នុងនោះដែរ ចំពោះរឿងរ៉ាវនៃការស្លាប់របស់ Ximena មិនទាន់បានបង្ហាញពីមូលហេតុយ៉ាងច្បាស់លាស់ឱ្យដឹងនៅឡើយនោះទេ ៕

សូមទស្សនារូបភាពខាងក្រោម៖

Ximena Hita
Ximena Hita
Ximena Hita

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]