ជាទូទៅ ស្រីៗយើងតែងតែប្រាថ្នាចង់បានផ្ទៃមុខភ្លឺថ្លា និងទន់ម៉ត់រលោងគួរឲ្យចង់គយគន់។ ប៉ុន្តែ ភាពស្រស់ស្អាតទាំងនេះ មិនមែនបានមកដោយងាយនោះទេ វាទាមទារឲ្យយើងត្រូវយកចិត្តទុកដាក់ចំពោះស្បែកមុខរបស់យើងឲ្យកាន់តែច្រើនជាងមុន។ ពិតណាស់ ការជ្រើសរើសផលិតផលដែលស័ក្ដិសមចំពោះស្បែកមុខ គឺមានសារសំខាន់ណាស់។ នៅពេលដែលយើងបានស្វែងយល់ច្បាស់អំពីប្រភេទផលិតផលដែលត្រូវនឹងស្បែករបស់យើងហើយ ការអនុវត្តទម្លាប់ថែទាំស្បែកមុខប្រចាំថ្ងៃនឹងកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់ថែមមួយកម្រិតទៀត។ យ៉ាងណាមិញ ប្រសិនបើស្រីៗយើងចង់បានស្បែកមុខភ្លឺថ្លាដូចកញ្ចក់ វិធីសាស្ត្រទាំង៩នេះអាចជួយយើងបាន។
១. ប្រេងលាងមុខ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចាប់ផ្ដើមជាមួយនឹងប្រេងលាងមុខ ដែលអាចជួយកម្ចាត់គ្រឿងសម្អាត ផលិតផលការពារស្បែកពីកម្ដៅថ្ងៃ ជាតិខ្លាញ់ដែលលើស ជាតិពុលដែលមាននៅលើស្បែករបស់យើងបានយ៉ាងល្អឥតខ្ចោះ។ លើសពីនេះ វាក៏ជួយធ្វើឲ្យស្បែកមានជាតិទឹក និងមិនបង្កឲ្យមានការរលាកស្បែកថែមទៀតផង។
២. ហ្វូមលាងមុខមានជាតិទឹក
ដើម្បីសម្អាតស្បែកឲ្យកាន់តែស្អាតទ្វេដង យើងចាំបាច់ត្រូវប្រើហ្វូមលាងមុខបន្ថែមទៀត ដើម្បីកម្ចាត់គ្រឿងសម្អាតដែលនៅសេសសល់លើស្បែកមុខ ក៏ដូចជាធូលីដី ឬញើសឲ្យបានជ្រះល្អ។
៣. ក្រែមជម្រុះកោសិកាចាស់ៗ
ការជម្រុះកោសិកាចាស់ៗចេញពីស្បែក នឹងធ្វើឲ្យរន្ធរោមទន់រលោង ព្រមទាំងធ្វើឲ្យស្បែកភ្លឺស្រស់ថ្លា គួរឲ្យទាក់ទាញ។ ចូរធ្វើការជ្រើសរើសក្រែមជម្រុះកោសិកាចាស់ៗ ទៅតាមប្រភេទស្បែក និងលាបពីរទៅបីដងក្នុងមួយសប្ដាហ៍។ ដោយឡែក សម្រាប់ស្បែកងាយប្រតិកម្ម យើងគួរតែលាបម្ដងក្នុងមួយសប្ដាហ៍ គឺគ្រប់គ្រាន់ហើយ។
៤. ទឹកជូតមុខ
បន្ទាប់ពីលាងសម្អាតរួច យើងចាំបាច់ត្រូវផ្ដល់ជាតិទឹកដល់ស្បែក។ ទឹកជូតមុខ មិនត្រឹមតែផ្ដល់ជាតិទឹកប៉ុណ្ណោះទេ វាក៏នាំយក pH នៃស្បែករបស់យើងឲ្យត្រលប់មករកសភាពដើមវិញផងដែរ។ ចូរចាក់ទឹកជូតមុខនៅលើសំឡី បន្ទាប់មក ជូតវាឲ្យសព្វពេញផ្ទៃមុខ និងថ្នមៗ រួចតប់ថ្នមៗឲ្យចូលទៅក្នុងស្បែករបស់យើង។
៥.សេរ៉ូមលាបមុខ
សេរ៉ូមមានគុណប្រយោជន៍ជាច្រើនដល់ស្បែក ដូចជាកម្ចាត់ស្នាមជ្រីវជ្រួញ មុន និងស្បែកស្រអាប់មិនភ្លឺថ្លាបានយ៉ាងមានប្រសិទ្ធភាព។ សេរ៉ូម គឺជាផលិតផលថែរក្សាសម្រស់ដែលមិនអាចខ្វះបាន។ ដូច្នេះហើយ ចូរជ្រើសរើសប្រភេទសេរ៉ូមដែលស័ក្ដិសមសម្រាប់ស្បែករបស់យើង។
៧. ម៉ាសបិទមុខ
ជាមួយគ្នានេះដែរ ម៉ាសបិទមុខ ជួយផ្ដល់ជាតិទឹកចូលយ៉ាងជ្រៅដល់ស្បែក និងធ្វើឲ្យស្បែកស្រូបយកសារធាតុចិញ្ចឹម ក៏ដូចជាសំណើមពីទឹកវីតាមីន ដែលនៅជាប់នឹងសន្លឹកម៉ាសបានយ៉ាងប្រសើរ។ យើងអាចប្រើម៉ាស ម្ដងទៅពីរដងក្នុងមួយសប្ដាហ៍ ឬនៅពេលដែលយើងមានអារម្មណ៍ថាស្បែកចាប់ផ្ដើមស្ងួត។ ចូរបិទម៉ាសដោយទុកចោលរយៈពេលពី១០ ទៅ១៥នាទី រួចបកចេញ។ បន្ទាប់មក ចូរតប់ទឹកវីតាមីនថ្នមៗបញ្ចូលទៅក្នុងស្បែក។
៨. ក្រែមការពារក្រោមភ្នែក
យើងប្រហែលជាបានដឹងហើយថា ស្បែកដែលនៅក្រោមភ្នែកមានសភាពស្ដើងខ្លាំង និងចាប់ផ្ដើមលេចឡើងនូវស្នាមជ្រីវជ្រួញលឿនជាងគេបំផុត។ ដូចនេះ វាមានសារសំខាន់ណាស់ក្នុងការថែទាំស្បែកក្រោមភ្នែកឲ្យបានដិតដល់ ដើម្បីចៀសវាងស្នាមដក់ក្រោមភ្នែក និងរង្វង់ភ្នែកខ្មៅ ក៏ដូចជាស្នាមជ្រីវជ្រួញដែលស្រីៗយើងមិនចង់ឃើញ។
៩. ក្រែមផ្ដល់សំណើម
ក្រែមផ្ដល់សំណើម មានគុណប្រយោជន៍ក្នុងការផ្ដល់ជាតិទឹកដល់ស្បែក និងជួយថែបំប៉នស្បែកឲ្យភ្លឺស្រស់ថ្លា ក៏ដូចជាទន់ម៉ត់រលោងដូចកញ្ចក់ថែមទៀតផង។ ចូរជ្រើសរើសក្រែមផ្ដល់សំណើមដែលស័ក្ដិសមនឹងស្បែករបស់យើង ព្រមទាំងលាបវាជារៀងរាល់ថ្ងៃ ដើម្បីទទួលបានលទ្ធផលគួរជាទីជាប់ចិត្ត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]