កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ នៅលើប្រព័ន្ធផ្សព្វផ្សាយ ក្នុងប្រទេសកូរ៉េ បានរាយការណ៍មក សមាជិក Jungkook ក្រុមចម្រៀងប្រុសសកល BTS បានទិញផ្ទះមួយកន្លែង នៅតំបន់ Itaewon-dong សង្កាត់ Yongsan-gu ក្នុងទីក្រុងសេអ៊ូល។

យោងតាមឧស្សាហកម្មអចលនទ្រព្យ បានរាយការណ៍មកថា សមាជិកកូនពៅ Jungkook រូបនេះ បានទិញផ្ទះពីរជាន់ដាច់ដោយឡែក នៅតំបន់ Itaewon-dong កាលពីខែវិច្ឆិកា ចុងឆ្នាំមុន ក្នុងតម្លៃ ៧,៦ ពាន់លានវ៉ុន (ប្រហែល ៧លាន ដុល្លារអាមេរិក) ដែលមានទំហំផ្ទះ ២៣០.៧៤ ម៉ែត្រការ៉េ ជាមួយនឹងផ្ទៃដីសរុប រហូតទៅដល់ ៦៣៧ ម៉ែត្រការេ៉។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ការវិនិយោគរបស់តារាល្បីៗ នៅតំបន់ Itaewon-dong កំពុងតែកើនឡើងយ៉ាងកត់សម្គាល់។ នេះដោយសារតែគុណសម្បត្តិនៃភូមិសាស្ត្រ ដែលវាមានទីតាំងស្ថិតនៅចំកណ្តាល ទីប្រជុំជនតំបន់ Gwanghwamun ក៏ដូចជា Gangnam ដែលជាតំបន់លំនៅដ្ឋានប្រណីត របស់អ្នកមានជាន់ខ្ពស់ ក្នុងប្រទេសកូរ៉េផងដែរ៕

សូមទស្សនារូបភាពខាងក្រោម ៖ 

Jungkook
Jungkook
Jungkook
Jungkook
Jungkook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]