កូរ៉េខាងត្បូង ៖ នៅល្ងាចថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០២១ កាលពីម្សិលមិញនេះ Jimin សមាជិកក្រុម BTS បានបង្ហោះសារនៅលើ Weverse ជាមួយនឹងឃ្លាថា “Jung In-ah ខ្ញុំសុំទោស” ។
ជាពុម្ពអក្សរធម្មតា និងផ្ទៃខាងក្រោយពណ៌ខ្មៅ ប៉ុន្តែដំបូងឡើយ ការបង្ហោះបែបនេះ បានធ្វើឱ្យអ្នកគាំទ្ររបស់លោក មកពីគ្រប់ទិសទី ជុំវិញពិភពលោក មានការងឿងឆ្ងល់ថា តើមានអ្វីកើតឡើង រហូតដល់ពួកគេបានរកឃើញការពិត ដែលនាំឱ្យម្នាក់ៗ ខូចចិត្តអំពីរឿងនេះ យ៉ាងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្មីៗនេះ ទូរទស្សន៍ SBS បានចាក់ផ្សាយកម្មវិធី “Unanswered Questions” និយាយពីរឿងរ៉ាវគួរឲ្យរន្ធត់ របស់ក្មេងស្រី Jung In អាយុ ១៦ខែ ដែលបានស្លាប់កាលពីឆ្នាំមុន បន្ទាប់ពីត្រូវបានរំលោភបំពាន ដោយឪពុកម្តាយចិញ្ចឹម។ តាមការណែនាំរបស់សមាគមន៍ ការពារការរំលោភបំពានលើកុមារកូរ៉េខាងត្បូង បានជួយគ្នាធ្វើយុទ្ធនាការមួយឡើង ដើម្បីទទួលបានការយកចិត្តទុកដាក់ និងការយល់ដឹងពីអ្នកគាំទ្រអន្តរជាតិ ទៅលើការពារ ការរំលោភបំពានលើកុមារទូទាំងពិភពលោក ដោយរួមគ្នាធ្វើយុទ្ធនាការ # 정인아 _ 미안해 (ខ្ញុំសុំទោសJung In)។

ក្រោយមក កាលពីម្សិលមិញនេះ Jimin សមាជិកក្រុម BTS ក៏បានចូលរួម ក្នុងយុទ្ធនាការនេះផងដែរ ដោយលោកបានបង្ហោះវា នៅលើបណ្តាញសង្គម Weverse ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការងឿងធ្ងល់យ៉ាងខ្លាំង។
Jimin’s post on Weverse
— Park Jimin USA 🇺🇸 (@ParkJiminUSA95) January 3, 2021
Trans: Jeongin-ah, I'm sorry
Thanks Jimin for using your voice to spread awareness on this matter.
Let’s use the support hashtag accordingly. pic.twitter.com/PN6UV3QpP5
ទន្ទឹមនឹងនោះ អ្នកគាំទ្រជុំវិញពិភពលោក ចាប់ផ្តើមស្វែងរកការពិត នៅពីក្រោយយុទ្ធនាការនេះ។ បន្ទាប់ពីបានដឹង រឿងដ៏គួរឲ្យសោកសៅនៅពីក្រោយ យុទ្ធនាការ “ខ្ញុំសុំទោសJung In” នេះ ពួកគេក៏បានរួមគ្នាបន្តធ្វើឲ្យ យុទ្ធនាការនេះ ឲ្យលោតឡើងទៅលេខ ១ ទូទាំងពិភពលោក ជាមួយនឹងការខូចចិត្ត និងសោកស្តាយ។
Please use the hashtags to spread awareness and call for justice for Jeongin
— JIMIN DATA | (ia) (@PJM_data) January 3, 2021
A world in which children are suffering in the name of mankind is not a world we should settle to live in.
Remember to always be the change you wish to see in the world
#정인아_미안해#SorryJungin
គួរបញ្ជាក់ផងដែរថា Jung In គឺជាកុមារី អាយុ ១៦ ខែ ម្នាក់ដែលបានស្លាប់ បន្ទាប់ពីត្រូវឪពុកម្តាយចិញ្វឹមរំលោភបំពាន និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ បណ្តាលឲ្យពោះវៀន និងលំពែងរបស់នាង រងការខូចខាតយ៉ាងខ្លាំងរហូតដល់ជួយសង្គ្រោះលែងបាន៕
RT) We are collecting petitions for a child named Jungin who has died from child abuse after adoption. We need at least 10k for it to be effective but we're still at 200. Since Jungin was a baby there are not a lot of people to sign petitions so we need a lot of support. > https://t.co/CyVWGnm4xy
— yeseul (@utopyeo) January 3, 2021
Thread of places in different countries where to donate to help fight against child abuse.
— JIMIN DATA | (ia) (@PJM_data) January 3, 2021
⚠️: Before donating, please do your own research on the organization you'll be donating to, and make sure all the funds will go toward the fight against this cruel act.#정인아_미안해 https://t.co/zmj5mXu7bK
tw // child abuse
— 𝑺𝑱𝑴 (@stussyjimin) January 3, 2021
if you’re from korea, please do sign the petition. and to those living elsewhere, use the hashtag to shed light on this heart-wrenching tragedy. justice for jungin and protect children! #정인아미안해 https://t.co/nKdlwjvdmg
ខ្ញុំសុំទោស Jung In-ah !
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]