ថៃ៖ បើទោះបីជាមានស្វាមីមានកូនមួយទៅហើយក្ដី តែ តារាស្រី នាង Egg Busakorn នៅតែជាតារាសម្ដែងដ៏ពេញនិយម នៅក្នុងក្រសែភ្នែកអ្នកទស្សនាជាច្រើន ក៏ដូចជា ធ្វើការតាមដានពីស្នាដៃថ្មី ព្រមទាំងសកម្មភាពប្រចាំថ្ងៃរបស់នាង ផងដែរ។

ដោយឡែក បើងាកមើលពីជីវិតគ្រួសាររបស់ តារាស្រីរូបនេះ ក៏កាន់តែធ្វើឲ្យគេច្រណែនយ៉ាងខ្លាំង ដោយកាលពីរដូវកាលបុណ្យណូអែលកន្លងទៅនេះ នាងបានរៀបចំពិធីជប់លៀងតូចមួយ ជាលក្ខណៈគ្រួសារ ដោយភាពសប្បាយរីករាយ ជាមួយនឹងស្វាមី ព្រមទាំងកូនប្រុសតូចរបស់នាង ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានបង្ហាយនូវរូបភាពជាច្រើនសន្លឹក ដែលជារូបភាពដ៏កក់ក្ដៅនៅក្នុងគ្រួសាររបស់នាង ដោយបានបង្កប់នូវអត្ថន័យចង់បានកូនមួយបន្ថែមទៀត ព្រមជាមួយនឹងឃ្លាយ៉ាងខ្លីថា៖ 

Egg Busakorn

ក្រោយពីបានឃើញយ៉ាងដូច្នេះហើយ ក៏បានធ្វើឲ្យបណ្ដាមិត្តភក្តិ និងអ្នកគាំទ្រទាំងឡាយ បង្ហាញពីភាពរីករាយ ជាមួយនឹងគ្រួសារដ៏កក់ក្ដៅរបស់នាង នេះក៏ដូចជា ជូនពរឲ្យបំណងប្រថ្នារបស់នាង ក្លាយជាការពិតក្នុងពេលឆាប់ៗខាងមុខនេះ៕  

សូមទស្សនារូបភាពខាងក្រោម៖

Egg Busakorn និង ស្វាមី
Egg Busakorn និង គ្រួសារ 
Egg Busakorn និង កូនប្រុស
Egg Busakorn និង កូនប្រុស
Egg Busakorn និង កូនប្រុស
Egg Busakorn និង កូនប្រុស
Egg Busakorn និង គ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]