កូរ៉េខាងត្បូង ៖ កាល​ពីថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ ខាងផលិតកម្ម BigHit បានធ្វើការប្រគុំតន្ដ្រី មួយឈ្មោះ New Year's Eve ដែលជាការប្រគុំតន្រ្តីដ៍អស្ចារ្យមួយ ដោយមានការចូលរួមសម្ដែង ពីសំណាក់សិល្បករក្រោម BigHit Label

ជាមួយគ្នានេះដែរ កម្មវិធីប្រគុំតន្ដ្រីនេះ ធ្វើឲ្យបណ្ដាហ្វេនៗទូទាំងពិភពលោក រំភើបនិងរីករាយយ៉ាងខ្លាំង ជាពិសេសទៅទៀតនោះ គឺអ្នកគាំទ្របានឃើញវត្តមានរបស់ប្រធានក្រុម Kpop ប្រចាំក្រុមហ៊ុន BigHit នៅលើឆាកតែមួយបែបនេះ ដែលមិនធ្លាប់មានពីមុនមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង សិល្បករដែលនៅលើឆាកនោះ មានដូចជា Jungwon ប្រធានក្រុម ENHYPEN Sowon ប្រធានក្រុម GFriend RM ប្រធានក្រុម BTS JR ប្រធានក្រុម NU'EST និង Soobin ប្រធានក្រុម TOMORROW x TOGETHER

ដោយឃើញព្រឹត្តិការណ៍ មិនធ្លាប់មានពីមុនមកបែបនេះ អ្នកលេងបណ្ដាញសង្គម បាននាំគ្នាចូលមកបញ្ចេញមតិជាហូរហែថា ៖

មតិអ្នកលេងបណ្ដាញសង្គម

សូមទស្សនារូបភាពខាងក្រោម ៖

RM
Jungwon
Sowon
JR
Soobin
រូបភាពប្រធានក្រុមប្រចាំ Big Hit Label នៅលើឆាកប្រគុំតន្ដី្រ និងពិធីករពីរនាក់ទៀត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]