ភ្នំពេញ៖ កេរ្តិ៍ឈ្មោះរបស់តារាសម្តែង ពិធីការិនីដ៏ល្បីឈ្មោះបោះសម្លេង ហុិន ច័ន្ទនីរ័ត្នគឺមានជាយូរលង់ណាស់មកហើយ ដែលកន្លងមកឃើញថា សម្លេងគាំទ្រពីសំណាក់អ្នកគាំទ្រក្មេងចាស់ប្រុសស្រី គឺមានចំនួនច្រើនខ្លាំងសន្ធឹកសន្ធាប់តែម្តង។  

ជាការពិតណាស់ ក្រៅពីដុងសិល្បៈនិង វោហាសព័័្ទគ្រប់បែបគ្រប់ទម្រង់មិនចេះរីងស្ងួត តារាស្រីរូបនេះ ក៏មានសម្រស់ស្រស់សោភាមិនធម្មតានោះដែរ ដែលនេះគឺជាផ្នែកមួយដែលជម្រុញឲ្យសន្ទុះនៃប្រជាប្រិយភាពរបស់កញ្ញាក៏មានការកើនឡើងមួយកម្រិតទៀតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ម្សិលមិញនេះ ហុិន ច័ន្ទនីរ័ត្ន បានបង្ហោះរូបភាពរបស់ខ្លួនជាច្រើន ទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបង្អួតពីសម្រស់ដ៏ស្រស់ស្អាត តាមរយៈទឹកមុខនិង ស្នាមញញឹមដ៏មានក្តីសុខនិង រូបរាងដ៏តូចច្រឡឹងនិង សម្លៀកបំពាក់ធម្មតា សាមញ្ញៗ ដោយមានតែអាវយឺតនិង សំពត់ប៉ុណ្ណោះ ប៉ុន្តែមើលទៅនៅតែស្អាត សមសួនតាមរបៀប ស្រគត់ស្រគុំ មិនឆើតឆាយ។

បន្ទាប់រូបភាពទាំងនេះបង្ហោះមិនទាន់បានប៉ុន្មានផង សង្កេតឃើញជាក់ស្តែងថា មានមហាជនជាច្រើនបានចូលរួមបញ្ចេញមតិយោបល់ជាច្រើនហូរហែរអំពីសម្រស់ដ៏ស្រស់ស្អាតរបស់ តារាមួយដួងនេះផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ហុិន ច័ន្ទនីរ័ត្ន 
ហុិន ច័ន្ទនីរ័ត្ន 
ហុិន ច័ន្ទនីរ័ត្ន 
ហុិន ច័ន្ទនីរ័ត្ន 
ហុិន ច័ន្ទនីរ័ត្ន 
រូបដែលហុិន ច័ន្ទនីរ័ត្ន ទើបបង្ហោះ
រូបដែលហុិន ច័ន្ទនីរ័ត្ន ទើបបង្ហោះ
រូបដែលហុិន ច័ន្ទនីរ័ត្ន ទើបបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ៊ិន ច័ន្ទនីរ័ត្ន