បាងកក៖ នៅថ្ងៃច័ន្ទនេះ ក្រសួងសុខាភិបាលថៃបានប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៧៤៥នាក់ និងអ្នកស្លាប់ម្នាក់បន្ថែមទៀត ដែលធ្វើឱ្យតួលេខអ្នកឆ្លងសរុបមាន ៨,៤៣៩នាក់ ខណៈអ្នកស្លាប់កើនដល់ ៦៥នាក់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ។
ប្រភពដដែលបានឱ្យដឹងទៀតថា ក្នុងចំណោមករណីឆ្លងថ្មីទាំង ៧៤៥ករណីនេះ គឺមាន ៧០៩ករណី ជាករណីឆ្លងក្នុងសហគមន៍ ដោយក្នុងនោះ ៥៥៧ករណី ជាពលករចំណាកស្រុក ចំណែក ១៥២ករណី ជាពលរដ្ឋថៃផ្ទាល់តែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរជម្រាបដែរថា ករណីឆ្លងថ្មីៗនេះ គឺភាគច្រើនត្រូវបានរកឃើញនៅក្នុងខេត្តសាមុតសាខន ជិតទីក្រុងបាងកក ដែលជាខេត្តមានការផ្ទុះឡើងនៃករណីឆ្លងកាលពីពាក់កណ្តាលខែធ្នូកន្លងទៅ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]