បរទេស៖ ក្រុមហ៊ុន Samsung នឹងប្រកាសជាផ្លូវការនូវត្រកូល Galaxy ចុងក្រោយបង្អស់របស់ខ្លួន ដែលគេរំពឹងថាមានដូចជា Galaxy S21, S21 Plus និង S21 Ultra នៅថ្ងៃទី14 ខែមករា ដែលនេះគឺជាអ្វីដែលក្រុមហ៊ុនបានបញ្ជាក់តាមរយៈលិខិតអញ្ជើញចូលរួមព្រឹត្តិការណ៍ Galaxy Unpacked ថ្មី។ ព្រឹត្តិការណ៍នេះបានដាក់ចំណងជើងថា “Welcome to the Everyday Epic.” នឹងចាប់ផ្តើមនៅម៉ោង10យប់។

ក្រុមហ៊ុនត្រូវគេរំពឹងថា នឹងប្រកាសស្មាតហ្វូនស៊េរីថ្មីចំនួន3 នៅក្នុងព្រឹត្តិការណ៍នេះដែលជាអ្នកស្នងត្រកូល Galaxy S20 កាលពីឆ្នាំមុន គឺមានដូចជា S21, S21 Plus និង S21 Ultra ដែលជាម៉ូឌែលដែលនឹងផ្តល់ជូននូវលក្ខណៈពិសេសល្អជាងមុន និងកាមេរ៉ាល្អជាងមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនមានអ្វីច្រើនទេ ដែលយើងមើលឃើញពីវីដេអូ teaser ដែលនៅខាងក្រោមនេះ វាហាក់ដូចជាកាមេរ៉ារបស់ទូរស័ព្ទ Galaxy S21 អណ្តែតនៅក្នុងគូបល្អក់មួយ។ ប៉ុន្តែជាក់ស្តែង រាល់ព័ត៌មានលម្អិតនៃទូរស័ព្ទថ្មីទាំងនេះហាក់ដូចជាលេចចេញរួចទៅហើយរួមទាំងមាន GIF ដែលបង្ហាញពីរូបរាងម៉ូឌែលទាំងនោះផងដែរ៕

វីដេអូ Teaser សម្រាប់ Event

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]