កូរ៉េខាងត្បូង ៖ ជាការពិតណាស់ Irene ប្រធានក្រុម Red Velvet រូបនេះ ក្រៅពីជាអ្នកដឹកនាំក្រុមដ៏ល្អម្នាក់ មានសមត្ថភាពខ្ពស់ ទាក់ទាក់នឹងឧស្សាហកម្មកម្សាន្ត Kpop ព្រមទាំងមានរូបសម្បត្តិស្រស់ស្អាតទៀត ទើបធ្វើឲ្យតារាស្រីរូបនេះ កាន់តែទទួលបាន សន្ទុះនៃការគាំទ្រខ្លាំងទូទាំងប្រទេស ទាំងប៉ែកអាស៊ី និងបែ៉កអឺរ៉ុប។

ជាក់ស្ដែង បើនិយាយដល់ភាពស្រស់ស្អាត Irene ពិតជាលេចធ្លោយ៉ាងចម្លែក ជាមួយស្ទាយ៍ពាក់វ៉ែនតាធំៗ ព្រោះរាល់ដងដែលពាក់ តារាស្រីរូបនេះបានបង្ហាញយ៉ាងច្បាស់ថា ទម្រង់មុខរបស់នាង ពិតជាសាកសមជាមួយវ៉ែនតាខ្លាំង  មើលកាន់តែយូរ កាន់តែគួរឲ្យក្នាញ់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ ហ្វេនៗនាំគ្នាយករូបរបស់ Irene ​ទៅបង្ហោះជាហូរហែ នៅលើបណ្ដាញសង្គម ព្រមទាំងនាំគ្នាពោលសរសើរមិនដាច់ពីមាត់ថា Idol រូបនេះ ពេលពាក់វ៉ែនតាបែបនេះ ធ្វើឲ្យមុខមាត់របស់នាងកាន់តែ Cute គួរឲ្យស្រលាញ់ និងមានមន្តស្នេហ៍មិនធម្មតាឡើយ៕

តោះចង់ដឹងថា តើ Irene លេចធ្លោយ៉ាងណាពេលពាក់វ៉ែនតា?

ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម ​៖

Irene
Irene
Irene
Irene
Irene
Irene
Irene
Irene
Irene
Irene
Irene

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]