មីឈីហ្គែន​៖ យោងតាមការិយាល័យប៉ូលិសប្រចាំតំបន់ Oakland បាន​ឱ្យដឹងថា មនុស្សចំនួន ៣នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីយន្ដហោះខ្នាតតូចមួយគ្រឿង ប្រភេទ Piper PA-24 បានធ្លាក់​​លើផ្ទះមួយខ្នងនៅក្រុង Lyon Township ​នៃរដ្ឋមីឈីហ្គែន។

ប្រភពដដែលបន្ថែមថា ​មនុស្សទាំង ៣នាក់ ដែលបានស្លាប់ត្រូវគេជឿជាក់ថា ​គឺមានម្នាក់ជាពីឡុត ​និង ២នាក់ ​ជាអ្នកដំណើរ។ ដោយឡែក ​គ្រួសាររស់នៅក្នុងផ្ទះកើតហេតុខាងលើ ដែលសមាជិក​សរុប​ ៥នាក់ បានរួចរស់ជីវិត ប៉ុន្តែផ្ទះរបស់ពួកគេត្រូវ​រងការខូចខាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរជម្រាបដែរថា ហេតុការណ៍នេះបានកើតឡើង​កាលពីវេលាម៉ោង ៤រសៀល ថ្ងៃសៅរ៍កន្លងទៅនេះ។ ហើយទន្ទឹមនឹងនេះ ក្រុមមន្ត្រីជំនាញកំពុងបើកការស៊ើបអង្កេត ដើម្បីរកមូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់នេះឡើង៕

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃសៅរ៍កន្លងទៅ
មនុស្សបីនាក់ បានស្លាប់
ផ្ទះសម្បែង ត្រូវរងការខូចខាត
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]