បរទេស៖ តាមប្រភពមួយបានរាយការណ៍មកថាសេដ្ឋីនី Kylie Jenner ជាមួយអតីតមិត្តប្រុស Travis Scott កូនស្រី Stormi បងស្រី Kendall Jenner រួមជាមួយម្ដាយ Kris Jenner បានស្វាគមន៍ឆ្នាំថ្មីនៅឯផ្ទះក្នុងរដ្ឋ Colorado។
ក្នុងនោះផងដែរ យោងទៅតាមកាសែត The Sun បានរាយការណ៍ថាម្ចាស់គ្រឿងសម្អាង Kylie រូបនេះ បានចំណាយពេលចុងឆ្នាំនៅវីឡា ដែលនៅក្នុងតំបន់ធ្លាក់ព្រិល ក្នុងតម្លៃ ៧៥ លានដុល្លារ ជាមួយការដេគ័រទំនើបគ្មានពីរ អមជាមួយរបស់ប្រើប្រាស់ដែលមានតម្លៃថ្លៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះដែរ វីឡានេះមាន លេងម៉ូត ឈើដែលមានតម្លៃថ្លៃ លាយជាមួយថ្មម៉ាបយ៉ាងប្រណីតភាព ដែលពីខាងក្នុងយើងអាចមើលឃើញទេសភាពភ្នំ និងព្រៃដ៏អស្ចារ្យតាមរយៈបង្អួចកញ្ចក់ធំ ជាពិសេស នារដូវចុងឆ្នាំមានព្រិលក្រាស់បែបនេះ បានធ្វើទេសភាពកាន់តែស្រស់ស្អាត គួរឲ្យគយគន់។
តួយ៉ាង ផ្ទៃផ្ទះមួយនេះ លាតសន្ធឹង រាប់ពាន់ម៉ែត្រការ៉េ ដោយក្នុងនោះ គេបានសាងសង់បន្ទប់បោះប៊ូលីងជាលក្ខណៈឯកជនមួយ មិនត្រឹមតែប៉ុណ្ណោះ វាក៏មានបារ បន្ទប់ដាក់ស្រាបៀរដោយឡែក បន្ទប់ហ្គេមនិងបន្ទប់មុខងារជាច្រើនទៀត។ អ្វីកាន់តែពិសេសជាងនេះទៀត ផ្ទះដ៏មានតម្លៃមួយនេះ មានទឹកជ្រោះសិប្បនិម្មិត អាចហែលបាន ទោះបីជាអាកាសធាតុត្រជាក់ក៏ដោយ។
យ៉ាងណាមិញ មហាសេដ្ឋីស្រីវ័យក្មេងរូបនេះ ក្នុងឆ្នាំ ២០២០ ត្រូវបានគេចាត់ទុកថាជាឆ្នាំដែលមាសប្រាក់សម្រាប់ Kylie Jenner ជាក់ស្តែង នៅក្នុងវិស័យជំនួញតារាស្រីរូបនេះ បានក្លាយជាសិល្បៈករ ដែលមានប្រាក់ចំណូលច្រើនជាងគេ មកពីយីហោគ្រឿងសម្អាងផ្ទាល់ខ្លួនរបស់នាង ដែលទំហំសាច់ប្រាក់រហូតទៅដល់ ៥៩០ លានដុល្លារ៕
សូមទស្សនាទិដ្ឋភាពផ្ទះដែលតម្លៃរហូតទៅដល់ ៧៥ លានដុល្លារ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]