បរទេស៖ កាលពីថ្មីៗនេះក្នុងឆ្នាំ២០២១ តារាសម្តែងនិង អតីតតារាកីឡាកាស Dwayne Jonhson ហៅ The Rock បានធ្វើរឿងមួយដ៏គួរឲ្យគោរព ដោយបានជូនកាដូជារថយន្តប្រភេទ Off Road ដ៏ប្រណីតមួយទៅបុរសម្នាក់ដែលជាអ្នកមានគុណ ដែលធ្លាប់ជួយជ្រោមជ្រែង នៅពេលដែលលោកគ្មានទិសដៅនិង សូម្បីតែផ្ទះសម្រាប់ស្នាក់អាស្រ័យ។

ដោយឡែកក្នុងឆ្នាំថ្មី២០២១  The Rock បានចំណាយថវិកាទិញឡានដ៏ស្អាតមួយទៅកាន់បុរសម្នាក់ឈ្មោះថា Bruno Lauer ធ្លាប់ជាអ្នកចាត់ការនៅ សហព័ន្ធ WWE និងជាមិត្តសម្លាញ់ដែល ធ្លាប់ជួយខ្លួន ខណៈដែលលោក មិនមានលុយនិង កន្លែងស្នាក់នៅទាល់តែសោះ ដែលកំឡុងពេលនោះគឺពេលលោកជួបការលំបាកបំផុត ដោយសារគ្មានទីពឹងសម្រាប់ស្នាក់អាស្រ័យ។ ពេលដំបូងៗឡើយ The Rockនិង ម្តាយត្រូវបានបណ្តាញចេញពីកោះ Hawaii បន្ទាប់មកលោកត្រូវបានបញ្ចូនទៅ Nashville ដើម្បីរស់នៅជាមួយឪពុកបង្កើត ប៉ុន្តែស្ថានការណ៍បានផ្លាស់ប្តូរនៅពេលទៅដល់ Nashville លោកបែរគិតឃើញថា មិនអាចរស់នៅជាមួយឪពុកបាន ក៏សម្រេចចិត្តថារស់នៅជាមួយបុរសម្នាក់ឈ្មោះ Bruno ដែលលោករស់នៅបន្ទប់តូចមួយ នៅក្នុង ម៉ូតែលមួយឈ្មោះថា Alamo Plaza ប៉ុន្តែដំបូងបាននិយាយប្រកែកថា លោកនឹងមិនយកក្មេងដែលលោកមិនស្គាល់មកនៅជាមួយនោះទេ ប៉ុន្តែចុងក្រោយលោកនៅតែយក The Rock មកនៅជាមួយនិង ព្រមទាំងជួយជ្រោមជ្រែងផ្គត់ផ្គង់ជាថវិកាបន្ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

៩ឆ្នាំក្រោយមក នៅពេលដែល The Rock បានចាប់ផ្តើមអាជីពជាអ្នកកីឡាកាស នៅក្នុងទីក្រុង Memphis ដោយក្នុងខ្លួនមានលុយត្រឹមតែ៧ដុល្លារគត់ ហើយមិត្តសម្លាញ់ Bruno Lauer ក៏ចេញមុខមកជួយទៀតដោយផ្តល់ជាកន្លែងស្នាក់នៅ នឹងទិញរថយន្តសេរ៊ី Ford Thunderbird ឆ្នាំ៧០  ដែលមានតម្លៃត្រឹមតែ៤០ដុល្លារ ពីបុរសម្នាក់ដែលមិនស្គាល់អត្តសញ្ញាណ ដែលខណៈពេលនោះ The Rock មានអាយុ១៥ឆ្នាំ។

ដូច្នេះជាការតបស្នងនឹងការផ្គត់ផ្គង់ជួយជ្រោមជ្រែងកន្លងមក The Rock បានជូនកាដូរថយន្តថ្លៃស្រឡាងវិញ ដោយមិនការខូចខាតឬ របស់មួយទឹកអ្វីឡើយ បន្ទាប់មកសម្លាញ់ទាំងពីរក៏ឱបគ្នាដោយក្តីរំភើប ដោយ Bruno Lauer បញ្ជាក់ទាំងទឹកភ្នែកថាមិនមែនសប្បាយចិត្តចំពោះឡានមួយគ្រឿងនេះទេ គឺសប្បាយនៅពេលដែលខ្លួនមានមិត្តភក្តិដ៏ល្អប្រពៃបែបនេះ ដោយកន្លងមកគ្មាននរណាម្នាក់ធ្វើបែបនេះដាក់ខ្លួនសោះឡើយ៕

សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖

Dwayne Johnson ហៅ The Rock
Dwayne Johnson ហៅ The Rock
Bruno Lauer (នៅខាងស្តាំ)
Bruno Lauer (នៅខាងស្តាំ)
Bruno Lauer និង The Rock
Bruno Lauer និង The Rock
Bruno Lauer និង The Rock
វីដេអូទាំងស្រុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]