ព្រះសីហនុ៖ Miss Universe Cambodia ឆ្នាំ ២០១៨ កញ្ញា រឿន ណាត​ ចាប់តាំងក្លាយខ្លួនជាម្ចាស់ជ័យលាភី និងបានតំណងឲ្យស្ត្រីកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិរួចមក ពេលនេះនាងកាន់តែមានឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈ។ ជាពិសេស បច្ចុប្បន្ន​តារារូបនេះ ក៏បានចូលប្រឡូកក្នុងវិស័យភាពយន្ត និងបានទទួលថតរឿងជាច្រើន ក្នុងនោះដែរ បើទោះបី តារារូបនេះ ទើបតែឈានចូលវិថីមួយនេះមិនបានច្រើនឆ្នាំ តែគេសង្កេតឃើញសមត្ថភាពរបស់នាងពិតជាល្អមិនចាញ់រៀមច្បងប៉ុន្មានឡើយ។ 

ជាមួយគ្នានេះដែរ ក្រៅពីធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍លើមានសមត្ថភាព និងទេពកោសល្យ កញ្ញា​ រឿន ណាត ក៏មានរូបសម្ផស្ស ស្រស់ស្អាតគួរឲ្យក្នាញ់ផងដែរ។ មិនតែប៉ុណ្ណោះ គ្រប់ពេលដែល តារារូបនេះតុបតែងខ្លួន ចូលរួមក្នុងកម្មវិធីម្ដងៗ ឃើញថាស្រស់សោភា លេចធ្លោតែម្ដង។ លើសពីនេះទៅទៀត មួយរយៈចុងក្រោយនេះ គេឃើញតារារូបនេះ តែងតែតុបតែងខ្លួនជាមួយឈុតសម្លៀកបំពាក់ស៊ិចស៊ី បញ្ចេញសាច់ជាញឹកញាប់ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 តួយ៉ាង មុននេះកញ្ញា​ រឿន ណាត បានបង្ហោះរូបចំនួន ៣សន្លឹកស្លៀកនូវឈុតប៊ីគីនីពណ៌ក្រហម បង្ហាញរូបរាងដងខ្លួនស្រឡូន និងដើមទ្រូងដ៏ទ្រលុកទ្រលន់ផងនោះ មើលទៅពិតជាស៊ិចស៊ី ស៊ីវិល័យតែម្ដង។ ហើយអ្វីដែលកាន់តែចាប់អារម្មណ៍នោះ រូបរាងរបស់នាង ពិតជាតូចច្រឡឹង ចំណែកស្បែកក៏សភ្លឺថ្លា គ្មានស្នាមសូម្បីតែបន្តិច។

ចំពោះរូបភាពស្លៀកឈុតប៊ីគីនីប៉ុន្មានសន្លឹករបស់បវរកញ្ញារូបនេះ បានធ្វើឲ្យហ្វេនមើលសឹងតែមិនដាក់ភ្នែក ថែមទាំងមានអ្នកលេងបណ្ដាញសង្គម ចូលទៅ Comment សរសើរពីរូបសម្រស់នាងគ្រប់គ្នា៕

សូមទស្សនារូបភាពខាងក្រោម៖​

  កញ្ញា រឿន ណាត​ 
  កញ្ញា រឿន ណាត​ 
  កញ្ញា រឿន ណាត​ 
កញ្ញា រឿន ណាត​ 
កញ្ញា រឿន ណាត​ 
  កញ្ញា រឿន ណាត​ 
  កញ្ញា រឿន ណាត​ 
  កញ្ញា រឿន ណាត​ 
  កញ្ញា រឿន ណាត​ 
  កញ្ញា រឿន ណាត​ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រឿន ណាត