កូរ៉េខាងត្បូង ៖ ចាប់តាំងពីខ្សែភាពយន្ត រឿង Sweet Home ត្រូវបានចាក់បញ្ជាំងក្នុងកម្មវិធី Netflix រឿងនេះហាក់ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ ជាពិសេសគឺ Lee Si Young តារាស្រីក្នុងរឿង នេះផ្ទាល់តែម្តង។
ទន្ទឹមនឹងរឿង Sweet Home ទទួលបានជោគជ័យខ្លាំងនោះ តារាសម្តែងស្រី Lee Si Young ដែលដើរតួជាអ្នកពន្លត់អគ្គីភ័យ ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកគាំទ្រដែរ បន្ទាប់ពីតារាស្រីរូបនេះបង្ហាញរូបរាងដ៏ល្អឥតខ្ចោះរបស់នាង។
អ្វីដែលកាន់តែពិសេសនោះ នៅពេលដែលអ្នកគាំទ្រ ដឹងថាអតីតកាលរបស់ Lee Si Young ជាអ្នកប្រដាល់អាជីពដ៏ជោគជ័យម្នាក់ ក៏បង្ករឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ លើសពីនេះទៅទៀត Lee Si Young ក៏ធ្លាប់បានបង្ហោះវីដេអូមួយនៅលើគណនី TukTok របស់នាង @leesiyoung38 ដែលនៅក្នុងវីដេអូនោះ តារាស្រីរូបនេះបានវាយបំបែកឪឡឹកមួយទាំងមូល ដោយដៃមួយចំហៀងរបស់នាង។
នៅក្នុងវីដេអូនោះមានចំណងជើងថា ៖
គួរបញ្ជាក់ផងដែរថា វីដេអូនេះត្រូវបានបង្ហោះនៅក្នុង ខែ តុលា ឆ្នាំ ២០២០ ចាប់តាំងពីពេលនោះ មានអ្នកទស្សនាចំនួន ៤,១ លានដង។ ហើយក៏មានអ្នកគាំទ្រមួយចំនួននិយាយថា ៖
“ខ្ញុំបានមើលវីដេអូនោះយឺតៗ ខ្ញុំគិតថានាងពិតជាបានបំបែកវាពិតមែន ព្រោះឪឡឹកនោះបានបែកតាមស្នាមដៃរបស់នាង!”
“នាងពិតជាបានបំបែកវាពិតមែន!”
“ខ្ញុំគិតថានាងបាន ធ្វើឲ្យឪឡឹកនោះបែកបន្តិចរួចទៅហើយមុននឹងថត បានជានាងអាចបំបែកវាដោយកម្លាំងតែបន្តិចបន្តួច”...
តែការពិត មិនទាន់ត្រូវបានបង្ហាញឱ្យដឹងនៅឡើយទេ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]