យើងដឹងហើយថា ការញ៉ាំតែបៃតងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាពទាំងមូល មិនថាស្បែក ឬសក់របស់យើងនោះទេ ប៉ុន្តែការញ៉ាំតែបៃតងខុសពេលវេលា វាមិនត្រឹមតែមិនផ្ដល់ផលល្អដល់យើងប៉ុណ្ណោះទេ វាបែរជាបង្កគ្រោះថ្នាក់ដល់សុខភាពរបស់យើងទៅវិញ។ តើគ្នាយើងដឹងទេថា ពេលវេលាណាខ្លះដែលយើងមិនគួរញ៉ាំតែបៃតង?
១. មុនពេលចូលគេង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងករណីដែលយើងមានបញ្ហាដំណេក ការញ៉ាំតែបៃតងកៀកម៉ោងគេង គឺមិនមែនជាជម្រើសត្រឹមត្រូវឡើយ។ ទោះបីជាតែបៃតង មានសារធាតុរំងាប់អារម្មណ៍បានល្អ ប៉ុន្តែវាមិនអាចធ្វើឲ្យយើងគេងលក់ស្រួលនោះទេ ដោយសារតែវាមានជាតិកាហ្វេអ៊ីន និងអាចបញ្ចេញអ័រម៉ូនមេឡាតូនីន (Melatonin) ដែលកត្តានេះគឺជាហេតុធ្វើឲ្យយើងមិនអាចគេងលក់ស្កប់ស្កល់ពេញមួយយប់ផងដែរ។
២. ញ៉ាំនៅពេលព្រឹកព្រលឹមមុនអាហារផ្សេងៗ
មានគ្នាយើងខ្លះជឿថា ការញ៉ាំតែបៃតងនៅពេលពោះទទេ នឹងអាចចាប់ផ្ដើមការធ្វើមេតាប៉ូលីសបានល្អ ប៉ុន្តែវាមិនដូចជាអ្វីដែលយើងគិតនោះទេ។ សារធាតុប្រឆាំងអុកស៊ីតកម្ម និងប៉ូលីហ្វេណុល ដែលមាននៅក្នុងតែបៃតង នឹងបង្កើនការផលិតអាស៊ីដក្រពះ ដែលអាចធ្វើឲ្យយើងកើតមានអាការៈឈឺពោះថែមទៀតផង។
៣. ក្រោយញ៉ាំថ្នាំភ្លាមៗ
ប្រសិនបើគ្នាយើងមួយចំនួនមានទម្លាប់លេបថ្នាំជាមួយនឹងតែបៃតង ចូរបញ្ឈប់ជាបន្ទាន់។ ការញ៉ាំតែបៃតងជាមួយ ឬក្រោយពេលញ៉ាំថ្នាំហើយភ្លាមៗ វាអាចបង្កគ្រោះថ្នាក់ដល់យើងបានផងដែរ។ សារធាតុគីមីដែលមាននៅក្នុងថ្នាំ អាចនឹងមានប្រតិកម្មជាមួយនឹងតែបៃតង ដែលអាចបង្កឲ្យមានជាតិអាស៊ីដនៅក្នុងរាងកាយរបស់យើងកាន់តែច្រើនឡើង។
៤. ញ៉ាំជាមួយអាហារ ឬក្រោយញ៉ាំអាហារភ្លាមៗ
ថ្វីត្បិតតែបៃតង ជួយបង្កើនការរំលាយអាហារក៏ពិតមែន ប៉ុន្តែប្រសិនបើយើងញ៉ាំតែបៃតងជាមួយ ឬក្រោយញ៉ាំអាហារហើយភ្លាមៗ វាអាចកាត់បន្ថយនូវការស្រូបយកសារធាតុចិញ្ចឹមពីអាហារ ដែលកត្តានេះ អាចបង្កើតជាកង្វះសារធាតុចិញ្ចឹមនៅក្នុងរយៈពេលវែងផងដែរ។ ហេតុនេះហើយ ចូរញ៉ាំតែបៃតងយ៉ាងហោចណាស់មួយម៉ោងក្រោយញ៉ាំអាហារ ទើបជាការប្រសើរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]