កូរ៉េខាងត្បូង ៖ អ្នកនិយមលេងអ៊ីនធើណែត ទើបតែបានរកឃើញរូបថតរបស់ Jin​ សមាជិកក្រុម BTS ពេលដែលតារាប្រុសរូបនេះនៅក្មេង ហើយបានថតរូបជាមួយនឹងមិត្តភ័ក្តរបស់លោក ៣នាក់ទៀត ដែលម្នាក់ក្នុងនោះជាតារាហូលីវូដដ៏ល្បី ។

Jin ជាមួយនឹងមិត្តរបស់លោក
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jin ជាមួយនឹងមិត្តរបស់លោក

ថ្មីៗនេះ អ្នកនិយមលេងអ៊ីនធើណែត ក៏ដូចជាអ្នកគាំទ្រ ស្រាប់តែស្រឡាំកាំង ក្រោយប្រទះឃើញរូបភាពរបស់ Jin ថតជាមួយនឹង Mitchell Hope ដែលត្រូវបានគេស្គាល់ថា ជាតារាម៉ូដែល និងតារាសម្តែងជនជាតិអូស្ត្រាលីដ៏ល្បី។

Jin

គួរបញ្ជាក់ផងដែរថា កំឡុងពេលនោះគឺ Jin បានទៅប្រទេសអូស្ត្រាលី ដើម្បីហ្វឹកហាត់ភាសាមួយចំនួន កំឡុងពេលដែលលោកនៅក្មេង ហើយរូបថតមួយនោះ បានថតនៅពេលវិស្សមកាល។

Mitchell Hope

ក្រោយប្រទះរូបភាពនេះ អ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធឺណែត បានបញ្ចេញមតិដូចជា ៖

“វាពិតជាអស្ចារ្យមែន គេតែងនិយាយថាមនុស្សដែលសង្ហា តែងតែជួបជាមួយនឹងមនុស្សសង្ហា!” ។

“វាពិតជាឡូយណាស់ ពួកគេគួរឲ្យស្រលាញ់ណាស់” ។

“តើប្រុសម្នាក់នោះ សម្តែងជាតួព្រះអង្គម្ចាស់ នៅក្នុងរឿង Descendants មែនទេ! ខ្ញុំចូលចិត្តរឿងនោះណាស់” ។

“វាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់!” ។

“ជីវិតរបស់ Kim Seokjin ពិតជាដូចជារឿងនិទានយ៉ាងអញ្ចឹង!” ។

អ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធឺណែត

ត្រូវហើយ រឿងនេះវាពិតជាអស្ចារ្យណាស់​! ពួកគេទទួលបាននូវភាពជោគជ័យ និងល្បីល្បាញព្រមគ្នា!

សង្ឃឹមថាថ្ងៃណាមួយពួកគេនឹងបានជួបគ្នាម្ដងទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]