ចិន៖ នៅលើគេហទំព័រ QQ បានរាយការណ៍ថា មានអ្នកនិយមលេងអ៉ីនធើណែតម្នាក់ បានចែករំលែករូបថតជាមួយនឹងរូបភាពមួយសន្លឹកថតជាមួយ ម្ចាស់ក្សត្រីក្នុងវិស័យកម្សាន្តប្រទេសចិន Fan BingBing កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង។

យ៉ាងណាមិញ ការបង្ហាញខ្លួនលើកនេះ មិនមែនជាការតែងខ្លួនបែបខ្ញង់ៗ នោះទេ តែជំនួញមកវិញ ជាមួយការស្លៀកសម្លៀកបំពាក់បែបសាមញ្ញៗ ចំណែកមុខរបស់នាងក៏ហាក់បីដូចជាមិនសូវមានការផាត់មុខផងដែរ បានធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលជាមួយនឹងរូបភាពដ៏ពេញនិយមមួយសន្លឹកនេះ នៃការតែងខ្លួនដ៏ធម្មតា របស់តារាស្រីរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងរូបភាពនេះ គេបានសង្កេតឃើញថា មុខរបស់នាងគឺទទេស្អាត ប៉ុន្តែសាច់មុខនៅតែស្រស់ស្អាតថ្លា ថែមទាំងម៉ត់ខៃគ្មានស្នាមជ្រីវជ្រួញសូម្បីតែបន្តិច អ្វីដែលពិសេសនោះ  មុខរបស់នាង បានធ្វើនារីៗច្រណែនគ្រប់គ្នា ព្រោះតែក្នុងតារាស្រីរូបនេះ នៅតែរក្សាទម្រង់អក្សរ V នៅតែល្អឥតខ្ចោះជានិច្ច។

យ៉ាងណាមិញ ទោះបីជាអាជីពរបស់តារាស្រីរូបនេះ ស្ថិតក្នុងដំណាក់កាលជាប់គាំង រង្គោះរង្គើរ ដោយសារឥទ្ធិពលនៃរឿងអាស្រូវគេចពន្ធក៏ដោយ ប៉ុន្តែ Fan BingBing តែងតែមានរូបភាពលេចធ្លោ ជាមួយសម្រស់ ដែលនៅថិតថេរ ដែលធ្វើឲ្យតារាស្រីចិនផ្សេង មិនអាចផ្ទឹមជាមួយរបស់ រាជនី​ទូរទស្សន៍ ដែលស្ថិតក្នុងវ័យ ៣៩ ឆ្នាំបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Fan BingBing
Fan BingBing
Fan BingBing
Fan BingBing
Fan BingBing
Fan BingBing ជាមួយរូបភាពដ៏សែនសាមញ្ញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]