ប៉េកាំង៖ លោក Jackie Chan គឺជាកំពូលតារាសម្តែងហុងកុង បែបប្រយុទ្ធដ៏ល្បីល្បាញរបស់ពិភពលោក ដែលប្រជាជនខ្មែរស្គាល់រូបលោករួចមកហើយ តាមរយៈភាពយន្តដែលបញ្ចូលសម្លេងជាភាសាខ្មែរ ហើយលោកត្រូវបានស្គាល់យ៉ាងទូលំទូលាយតាមរយៈឈ្មោះ ឈិន ឡុង។

ភាគច្រើនភាពយន្តរបស់លោកត្រូវបានចាក់បញ្ចាំងនៅប្រទេសកម្ពុជា ដោយទទួលបានការគាំទ្រដ៏ច្រើនលើសលប់ និង ការស្ងើចសរសើរចំពោះទេពកោសល្យដ៏ប៉ិនប្រសព្វរបស់លោក ទាំងជា តារាភាពយន្តបែបប្រយុទ្ធ អ្នកសម្តែងសិល្បៈក្បាច់គុនកុងហ៊្វូជាដើម តារាចម្រៀង ចាងហ្វាងផលិតខ្សែភាពយន្តជាដើម។  ដែលភាពយន្តនីមួយៗពោរពេញទៅដោយ ឈុតឆាកប្រយុទ្ធគ្នាគួបផ្សំជាមួយឈុតឆាកកំប្លុកកំប្លែង ដែលធ្វើឱ្យអ្នកទស្សនាមិនជិនណាយ និង លង់អារម្មណ៍ទៅតាមសាច់រឿងរបស់លោកផងដែរនោះ។  គិតមកទល់ពេលនេះ មានខ្សែភាពយន្តចំនួន១៥០ រឿងរួចមកហើយដែលគាត់បានចូលរួមសម្តែងជាតួឯក ផលិតករផង និង ជាអ្នកដឹកសម្តែងផងនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ លោក Jackie Chanបានបង្ហាញមុខនៅក្នុងពិធីមួយនៅថ្ងៃចូលឆ្នាំថ្មី តែជាអកុសល លោកបង្ហាញមុខ គាប់ជួនដោយមានបញ្ហាឈឺចង្កេះជាប្រចាំតែម្តង។ ដោយស្លៀកឈុតពណ៍ប្រផេះ តារាសម្តែងជើងចាស់ហុងកុងវ័យ៦៦​ ឆ្នាំរូបនេះ ត្រូវតែផ្អែកទៅលើស្មារបស់មនុស្សពីរនាក់ ខណៈដែលលោកចូលទៅមើលភាពយន្តគំនូរជីវចលដែលមានចំណងជើងថា Wish Dragon ។

 ការបង្ហាញខ្លួនគួរឱ្យភ្ញាក់ផ្អើលរបស់លោក នៅក្នុងព្រឹត្តិការណ៍នៅទីក្រុងប៉េកាំង ព្រមជាមួយចលនាយឺតៗ ថ្នមៗ ព្យាយាមទប់លំនឹងខ្លួនឯង និង ភាពស្រទន់ល្វើយរបស់គាត់ បានធ្វើឱ្យអ្នកគាំទ្ររូបលោករន្ធត់ចិត្ត ពេលដែលបានឃើញលោកសភាពបែបនេះ។ បើទោះបីជាលោកមិនអាចក្រោកឈរបានយូរក៏ដោយ ក៏លោករីករាយនឹងនិយាយសួស្តីទៅកាន់ក្មេងៗដែលមានវត្តមាននៅទីនោះផងដែរ។ បើរលឹកដល់ភាពប្រថុយប្រថាន និង ការរងរបួសជាច្រើនដងរបស់លោក Jackie Chan គឺស្ទើរតែរាប់មិនអស់នោះទេ។

ការរងរបួសធ្ងន់ធ្ងរ និង គ្រោះថ្នាក់ដល់អាយុរបស់លោកនោះ គឺនៅក្នុងឈុតមួយនៃភាពយន្តរឿង Armour of God ដែលនៅពេលនោះលោកដួលប៉ះខ្នងរបស់លោក ខណៈដែលលោកត្រូវលោតពីច្រាំងថ្មចោទទៅលើដើមឈើ។ រីឯផលប៉ះពាល់បានរុញច្រានបំណែកឆ្អឹងទៅក្នុងខួរក្បាលរបស់លោក បណ្តាលឱ្យហូរឈាមយ៉ាងខ្លាំងពីត្រចៀក។នេះមិនមែនជារឿងចម្លែកសម្រាប់លោកទេ ព្រោះថាលោកបានសម្របខ្លូនទៅនឹងឈុតឆាកបែបនេះរួចហើយ ប៉ុន្តែភាពយន្តចុងក្រោយរបស់លោកនេះ គឺគ្មានភាពប្រថុយប្រថាននឹងគ្រោះថ្នាក់ទេ។

គួរបញ្ជាក់ផងដែរ លោក Jackie Chan បានគាំទ្រយ៉ាងពេញទំហឹង ក្នុងនាមជាផលិតករចំពោះភាពយន្តមួយដែលមានចំណងជើងថា Wish Dragon ដែលជាការបណ្តាក់ទុករវាងក្រុមហ៊ុនចិន និង អាមេរិក ដែលភាពយន្តនេះមានសំនៀងដើមជាភាសាចិន​ដែលនឹងត្រូវបញ្ចូលសម្លេង ជាភាសាអង់គ្លេសដោយតួសម្តែងអាមេរិក លោក John Choផងដែរ។ ម្យ៉ាងវិញទៀត ភាពយន្តមួយនេះនឹងចាក់បញ្ចាក់នៅប្រទេសនៅថ្ងៃទី១៥ ខែមករា និង នៅអាមេរិកខាងជើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដែលភាពយន្តនេះ គឺជាការបង្ហាញឡើងវិញនូវរឿងព្រេងបុរាណរវាង Genie នៅក្នុងដប ហើយក្មេងប្រុស ដែលអាចបង្កើតក្តីប្រាថ្នាមួយកើតឡើងពិត ដែលខ្សែភាពយន្តនេះស្រដៀងទៅហ្នឹងរឿង Aladdinនិង ចង្កៀងទិព្វផងដែរ៕

សូមទស្សនារូបភាព និង វីដេអូ Trailer ខាងក្រោម​៖

Jackie Chan 
Jackie Chan
Jackie Chan
Jackie Chan
Jackie Chan ជាមួយអ្នកគាំទ្រ
Jackie Chan
ភាពយន្តគំនូរជីវចល Wish Dragon
ភាពយន្តគំនូរជីវចល Wish Dragon
ភាពយន្តគំនូរជីវចល Wish Dragon
ភាពយន្តគំនូរជីវចល Wish Dragon
Jackie Chan សំណេះសំណាលជាមួយក្មេង
Jackie Chan ចូលរួមសម្ភោធភាពយន្ត Wish Dragon តែជើងលោកហាក់បីដូចទប់លំនឹង 
Jackie Chan ចូលរួមសម្ភោធភាពយន្ត Wish Dragon តែព្យាយាមទប់លំនឹងខ្លួនឯង
ភាពយន្តគំនូរជីវចល Wish Dragon
វីដេអូ Trailer ភាពយន្តគំនូរជីវចល Wish Dragon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]