ភ្នំពេញ៖ កាលពីថ្មីៗនេះ ស្រីស្អាត Ka Bella ដែលហ្វេនៗមួយចំនួន តែងតែឃើញនាងបង្ហាញមុខក្នុងសាច់រឿងអប់រំខ្លីៗ បានបង្ហោះវីដេអូឃ្លីបអប់រំខ្លីថ្មីមួយទៀតហើយ មានចំណងជើងថា “មួយម៉ាត់ស្លាប់ មួយម៉ាត់រស់” ដែលកំពុងទទូលបានការចូលទស្សនាយ៉ាងគំហុក នៅលើបណ្តាញសង្គម។

Ka Bella
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សម្រាប់សាច់រឿងអប់រំខ្លីមួយនេះដែរ គេសង្កេតឃើញថា កញ្ញា Ka Bella បានជ្រើសរើសយកលោក គីម ស្រ៊ុន ដែលជាជនពិការមកសម្តែងជាមួយ ដើម្បីបង្ហាញពីជីវិតពិតរបស់រូបលោក។ ហើយលោក គីមស្រ៊ុន គឺជាជាជនពិការដោយសារជំងឺតាំងពីរូបលោកមានអាយុ១ខួបមកម្ល៉េះ។

ម៉្យាងវិញទៀត ផ្អែកតាមព័ត៌មានផ្សេងទៀត ទាក់ទងនឹងការយកលោក គីម ស្រ៊ុន មកសម្តែងជាមួយ ដោយសារតែកញ្ញា Ka Bella ចង់បំពេញក្តីស្រម៉ៃដល់លោក គីម ស្រ៊ុន ដែលរូបលោកចង់ចូលរួមសម្តែងក្នុងវិស័យនេះដែរ ហើយទាំងនេះបានបង្ហាញឲ្យឃើញថាកញ្ញា Ka Bella មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត ហើយរូបនាងថែមទាំងមានចិត្តល្អ ចេះជួយអ្នកដទៃ ​និងចេះផ្តល់ឱកាសឲ្យជនពិការម្នាក់ ដោយគ្មានការរើសអើង ឬស្អប់ខ្ពើមរូបលោកនោះទេ។

អ្វីដែលពិសេសជាងនេះទៅទៀតនោះ សម្រាប់វីដេអូឃ្លីបអប់រំនេះដែរ បាននឹងកំពុងតែទទួលការគាំទ្រពីអ្នកលេងបណ្តាញសង្គមជាខ្លាំង ហើយលើសពីនេះ ក្រោយពីបានទស្សនាវីដេអូរឿងខ្លីនេះហើយ មហាជនជាច្រើនបានលាន់មាត់សរសើរដល់កញ្ញា Ka Bella និងសម្តែងអារម្មណ៍អាណិតដល់លោក គីមស្រ៊ុន ហើយថែមទាំងសរសើរដល់ការខិតខំប្រឹងប្រែរបស់លោក សម្រាប់រឿងខ្លីដែលពោពេញដោយអត្ថន័យមួយនេះ៕

ចង់ដឹងថា រឿងអប់រំខ្លីដែលសម្តែងដោយ Ka Bella និងលោក គីមស្រ៊ុន ល្អមើលបែបណា តោះទស្សនាវីដេអូខាងក្រោម៖

Ka Bella
សកម្មភាពក្នុងរឿងខ្លី
គីមស្រ៊ុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]